បរទេស៖ ក្រុម Manchester United កំពុង​តែ​ពិភាក្សា​​ជាមួយនឹងក្រុម Premier League ជុំវិញ​ការ​ពន្យារ​ពេល​ការ​ប្រកួត​នៅ​រាត្រីនេះ នៅលើ​ទឹកដីក្រុម Brentford ក្រោយពី​ក្លិបមានមូលដ្ឋាននៅ Old Trafford មយយនេះ បានក្លាយ​ជា​ក្រុម​​​​ស្ថិតក្នុងក្រប​ខ័ណ្ឌកំពូល​ចុងក្រោយ​គេ​ ដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​ផ្ទុះការ​ឆ្លង​វីរុស​កូវីដ ១៩​។

ក្រុម Man United បាន​ផ្អាក​សកម្មភាពក្រុម​ជម្រើស​ដំបូង​របស់ខ្លួន នៅ​​ឯ​ទីលាន​ហ្វឹកហាត់ Carrington ក្នុង​រយៈពេល​២៤ម៉ោង កាលពីថ្ងៃ​ចន្ទ ក្រោយពី​កីឡាករ និង​បុគ្គ​លិក​ជាច្រើន បាន​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជ​មាន​ទៅលើ​វីរុសកូវីដ ១៩​។ ក្រុម​រប់ស​លោក Ralf Rangnick នឹង​មិន​ធ្វើ​ដំដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍​សម្រាប់​ការ​ប្រកួត​នៅ​រាត្រីនេះឡើយ លុះ​តែ​មានការ​ប្រកាស​ឲ្យដឹងពី​​លទ្ធផល​ពីការ​ពិភាក្សា​នានា​ជាមួយនឹងក្រុម Premier League​។

ក្រុម Aston Villa និង Brighton ក៏​បានប្រកាស​ពីការរក​ឃើញ​លទ្ធផល​តេស្ត​វិជ្ជមាន​កាលពីថ្ងៃ​ចន្ទផងដែរ ខណៈ​ដែល​វីរុស​នេះ កំពុង​តែ​គំរាម​ដល់​កម្មវិធី​ប្រកួត​យ៉ាង​មមាញឹក​របស់ក្រប​ខ័ណ្ឌ Premier League​​។ គិត​ត្រឹម​ពេលនេះ ក្រប​ខ័ណ្ឌ Premier League បានរក​ឃើញ​ករណី​ឆ្លង​ទាំង​​លើកីឡាករ និង​បុគ្គ​លិក​តាម​ក្លិប​នានា ចំនួន​៤២នាក់ហើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia