បរទេស៖ អ្នកចាត់ការក្រុម Tottenham Hotspur លោក Antonio Conte បានសារភាពថា Son Heung-min អាចនឹងត្រូវអវត្ត​មាន​រយៈពេលជាច្រើនសប្តាហ៍ដោយសារបញ្ហារបួស។ កីឡាករអន្តរជាតិកូរ៉េខាងត្បូងបានចូលលេងលើកចុងក្រោយរហូតដល់ ទៅ ៧៩ នាទីនៃកា​រ​ប្រកួត EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ ពេលចាញ់ Chelsea នៅពាក់កណ្តាល​សប្តាហ៍​អាទិត្យ​នេះ ។

More bad news for Tottenham following defeat to Chelsea

ទោះ​យ៉ាង​ណា មុនការប្រកួត FA Cup នៅថ្ងៃអាទិត្យជាមួយ Morecambe គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក​ Conte បានប្រាប់អ្នក​សារព័ត៌មាន​ថា Son មានបញ្ហាសាច់ដុំ ហើយអាចអវត្តមានរហូតដល់ពេលសម្រាកដែលមាន​ការប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ចាប់ផ្តើម។ លោកConte ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ football.londonខ្ញុំបានធ្វើការផ្លាស់ប្តូរពីររួមគ្នាគឺ Lucas Moura និង Son ។ លោក Conte បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលដកស្រង់ដោយគេហទំព័រ  football.london ថាមិនមែន​ដោយ​​សាររបួសទេប៉ុន្តែរូបលោកបានព្យាយាមឱ្យពួកគេសម្រាករយៈពេល១៥នាទីចុងក្រោយ ។ជាលទ្ធផលនៅ​ថ្ងៃបន្ទាប់ Son មានការឈឺចាប់បន្តិចក្នុងសាច់ដុំ ជើងរបស់គាត់ ហើយគាត់បានស្កេន។ ឥឡូវនេះយើងធ្វើការវាយ​តម្លៃពីគ្រូ​ពេទ្យ​គឺ​គាត់​មានរបួស។

Some positive news for Tottenham in aftermath of Chelsea defeat

Son បានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់ សម្រាប់ Tottenham ក្នុងរដូវកាលនេះ ហើយថ្មីៗនេះទើបតែត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ី​ជាលើកទី៧ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole