បរទេស៖ ក្រុមតោខៀវ Chelsea បានជម្នះលើភាពមិនច្បាស់ជុំវិញអនាគតរបស់ក្លិប ដើម្បីផ្តួលក្រុម Newcastle ក្នុងលទ្ធផល ១-០ ក្រោយពីការរកបានគ្រាប់បាល់យ៉ាងល្អរបស់ Kai Havertz នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុម Arsenal បានឡើងឈរលេខ៤ បន្ទាប់ពីបានយកឈ្នះលើក្រុម Leicester ២-០។
ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយនេះ នៅតែមានអារម្មណ៍មិនស្រឡ៉ះពីឥទ្ធិពលនៃទណ្ឌកម្មនានា ដែលត្រូវបានដាក់លើលោកមហាសេដ្ឋី Roman Abramovich ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ចំពោះការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោក Vladimir Putin ស្របពេលដែលប្រធានាធិបតីរូបនេះ កំពុងតែបង្ករសង្គ្រាមនៅអ៊ុយក្រែន។
Chelsea ត្រូវបានអនុញ្ញាតឲ្យរក្សាដំណើរការរបស់ខ្លួន ដោយសារតែអាជ្ញាបណ្ណពិសេស បើទោះបីនៅតែរងនូវការទណ្ឌកម្មនានា ដូចជា ការហាមមិនឲ្យលក់សំបុត្រ និងទំនិញនានាកីដោយ។ មានសញ្ញានៃការផ្លាស់ប្តូរលាស់ប្តូរភ្លាមៗបន្តិចបន្តួចប៉ុណ្ណោះ នៅពេលដែលការប្រកួតបានចាប់ផ្តើមនៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ នាកីឡដ្ឋាន Stamford Bridge ស្របពេលដែលសំបុត្រចូលរួមទស្សនា ត្រូវបានលក់អស់ នៅមុនពេលការប្រកាសពីការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍៕
ប្រភពព័ត៌មាន៖ Channel News Asia