បរទេស៖ លោក Mikel Arteta បាន​សុំ​ការ​អភ័យ​ទោស ចំពោះ​​ការ​បង្ហាញពី​ទម្រង់​លេង «ដែលមិនអាច​ទទួល​យក​បាន​» ក្នុង​ពេល​ចាញ់​ក្នុង​លទ្ធផល ៣-០ នៅលើ​ទឹកដីក្រុម Crystal Palace ដែល​បានផ្តល់​ការ​ខក​ចិត្ត​ដ៏ធំមួយ​ចំពោះ​ការ​ប្រជែងដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង​៤​លើ​តារាងក្រប​ខ័ណ្ឌ Premier League។

ក្រុម​របស់លោក Arteta ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​គ្រប់គ្រង​ទាំង​ស្រុង​នៅ​តង់ទី​១ ខណៈ​ដែល​កីឡាករ Jean-Philippe Mateta និង Jordan Ayew សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា​ នា​កីឡដ្ឋាន Selhurst Park កាលពីថ្ងៃ​ចន្ទ​។ ក្រោយពី​មិន​​​អាច​ធ្វើ​ការ​វាយ​បក​វិញ បន្ទាប់​ពី​តង់ទី​១ ការ​រង​បរា​ជ័យ​ជាលើក​ទី​២​របស់ក្រុម Arsenal ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​៣​លើក​ចុងក្រោយ​របស់​ពួក​គេ ត្រូវ​បាន​បំពេញតាមរយៈ​គ្រាប់​បាល់​ប៉េណាល់ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់ Wilfried Zaha។

ក្រុម Arsenal បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៤ នៅមុន​ពេលចុងសប្តាហ៍មុន ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៥-១ លើ​ក្រុម Newcastle របស់​ក្រុម Tottenham កាលពីថ្ងៃ​អាទិត្យ បាន​ដាក់​សម្ពាធ​បន្ថែម​​ទៀត​លើ​ក្រុមកាំភ្លើង​ធំ ហើយ​ការ​ឆ្លើយ​តប​របស់​ពួក​គេ មិន​បាន​កើត​ឡើ​ប្រកបដោយ​ការ​ជឿជាក់​ឡើយ​។ ការ​ប្រជែង​ដណ្តើម​យក​កៅអី​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ តាមរយៈ​ការ​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ​កំពុង​តែក្តៅ​គគុក​ ហើយ​ក្រុម Arsenal កំពុង​តែ​ស្ថិតក្នុង​គ្រោះថ្នាក់​នៃការ​បាត់​បង់​។ ពួកគេ​​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ដោយ​ដេញ​តាមពីក្រោយ​ក្រុម Tottenham ដោយ​សារ​តែ​មានគ្រាប់​បាល់​តិ​ចជាង ក្រោយ ក្រោយពី​បាន​លេង​ការ​ប្រកួត​តិច​ជាង​គូ​ប្រកួត​ក្នុង​ទីក្រុង​ឡុងដ៍​របស់​ពួកគេ​មួយ​ប្រកួត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia