បរទេស៖ ខ្សែប្រយុទ្ធ Karim Benzema បានបំពេញការវាយបកដ៏អស្ចារ្យម្តងទៀតសម្រាប់ក្រុម Real Madrid កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានវាយបកពីការដេញតាមពីក្រោយ២គ្រាប់ ដើម្បីផ្តួលក្រុម Sevilla ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga។
ក្រោយពីដេញតាមពីក្រោយក្រុម Chelsea ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារ មុននឹងឈ្នះកៅអីរបស់ពួកគេ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Real បានធ្វើឲ្យ Sevilla ស្រឡាំងកាំង ដើម្បីបំពេញការដណ្តើមបានជ័យជម្នះដ៏កក់ក្តៅមួយ ដែលកាន់តែធ្វើឲ្យពួកគេមានភាពច្បាស់លាស់លើការលើកពាន La Liga។ ការរងបរាជ័យសម្រាប់ Real នឹងបង្កើតឲ្យមានក្តីសង្ឃឹមជាថ្មីសម្រាប់ក្រុមប្រជែងដណ្តើមពាន ខណៈដែល Sevilla និង Barcelona សុទ្ធសឹងដេញតាមពីក្រោយ១២ពិន្ទុដូចគ្នា ប៉ុន្តែ Barca នៅសល់២ប្រកួតក្នុងដៃ។ ប៉ុន្តែ ផ្ទុយទៅវិញ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី២ ពីសំណាក់កីឡាករ Rodrygo, Nacho Fernandez និង Benzema នៅនាទី ទី៩២ មានន័យថា ក្រុម Real បានបន្ថែមការនាំមុខរបស់ពួកគេរហូតដល់១៥ពិន្ទុ ស្របពេលដែលនៅសល់ការប្រកួតតែ៦លើកទៀតប៉ុណ្ណោះ។
គ្រាប់បាល់របស់ Benzema ក៏បានទម្លាក់ក្រុម Chelsea កាលពីថ្ងៃអង្គារផងដែរ ក្រោយពី Rodrygo បានបង្ខំឲ្យការប្រកួតឈានដល់នាទីបន្ថែម១៥នាទី២ដង នាកីឡដ្ឋាន Santiago Bernabeu ហើយកីឡាករទាំង២ រួមទាំង Vinicius Junior បានរកគ្រាប់បាល់ដ៏សំខាន់ម្តងទៀត។ បច្ចុប្បន្ន Benzema រកបាន៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៦ នៅរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia