បរទេស៖ PSG មានផែនការនិងគោលបំណងចុះហត្ថលេខានាំយក Ousmane Dembele របស់ Barcelonaដើម្បីជំនួស Neymar ប្រសិនជាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះចាកចេញពីទឹកដី Parc Des Princes យោងតាម TNT Sports Brasil ។ គួរបញ្ជាក់ថាខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិបារាំងDembele នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្រោយពីមិនទានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹប។
កាលពីពេលថ្មីៗនេះក្រោយពីប្រធានក្លឹបPSG បានក្រើនរំលឹកខ្លាំងៗដល់កីឡាករទាំងអស់អោយប្រឹងប្រែងលេងអោយអស់ពីសមត្ថភាព បើមិនដូច្នេះទេ ពួកគេប្រឈមនិងការលក់ចេញ ។ព្រមជាមួយក្រមសីលធម៌ថ្មីនៅ PSG ដែលត្រូវបានស្នើឡើងដោយ Kylian Mbappe មានគោលដៅកម្ចាត់កីឡាករដែលមានវិន័យមិនល្អដូច្នេះកីឡាករអន្តរជាតិប្រេស៊ីលដែលធ្លាប់ញាំញីដោយសាររបួស និង ធ្លាប់បំពានវិន័យក្លឹបកន្លងមករូបនេះអាចនិងសម្រេចចិត្តចាកចេញ។
ប្រភពខាងលើបន្តថាៈក្រុមប្រឹក្សាភិបាលរបស់ PSG បានឈានដល់កិច្ចព្រមព្រៀងជាមួយឪពុករបស់Neymar ខណៈដែលរូបគេអាចចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ហើយ PSG នឹងទទួលខុសត្រូវចំពោះផ្នែកមួយចំនួននៃប្រាក់ខែរបស់គាត់។ប្រសិន Dembele សម្រេចចិត្តចាកចេញពីទឹកដី Camp Nou គោលដៅបន្ទាប់របស់ខ្លួនអាចជាក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីបារាំងដើម្បីមានឪកាស លេងជាមួយអតីតប្រធានក្រុម Messi និងមិត្តរួមជាតិនៅតំបន់ប្រយុទ្ធគឺMbappe ដែលរូបគេយល់ចិត្តគ្នាបានយ៉ាងច្បាស់កំលុងពេលលេងរួមគ្នាកន្លងមក ជាមួយក្រុមមាន់គកបារាំង៕
ប្រភពព័ត៍មាន៖ Besoccer