កីឡាករអន្តរជាតិ: Frenkie de Jong មិនចង់ចាកចេញពី Barcelona នោះទេ ទោះបីជាមានការព្យាយាចរចារចុះហត្ថលេខាពីសំណាក់ក្លឹប Man United ក្នុងតម្លៃដេញថ្លៃចុងក្រោយប្រមាណ៨៥លានយូរ៉ូក៏ដោយ ក៏កីឡាករសញ្ជាតិហូឡង់រូបនេះចង់បន្តអាជីពនៅទឹកដី Camp Nou ដដែល។
ប៉ុន្តែដើម្បីធ្វើដូច្នេះ បានអតីតយុវជនក្លឹបAjaxរូបនេះ ត្រូវទទួលយកការកាត់បន្ថយប្រាក់បៀវត្សរ៍ដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានស្នើឡើងដោយក្លឹបយក្សកាតាឡាន់មួយនេះ។ មានន័យថាខ្សែបម្រើកណ្តាលរូបនេះ នឹងត្រូវទទួលយកលក្ខខណ្ឌរបស់ Barcelona ដោយ យោងគេហទំព័រMarca បានចុះផ្សាយថា ក្លិប មានបំណងបន្ធូរបន្ថយស្ថានភាពហិរញ្ញវត្ថុអោយបានធូរស្រាលពីការចំណាយដ៏ច្រើនសម្រាប់កីឡាករដែលក្នុងនោះគឺមានDe Jong នេះឯង ។
រីឯប្រធានក្លឹបបលោក Joan Laportaបានបញ្ជាក់កាលពីថ្ងៃសៅរ៍មុនថាក្លឹបនិងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាទុក De Jong តែប្រសិនសាម៉ីខ្លួនមិនមិនយល់ព្រមធ្វើតាមគោលការណ៏ដែលបានស្នើឡើងទាក់ទងនិងប្រាក់ខែដ៏ខ្ពស់របស់គាត់ទេ នោះ Barcelona នឹង ពន្លឿនការចរចាជាមួយ Manchester United បន្តទៀត៕
ប្រភពព័ត៍មាន៖ Besoccer