បរទេស៖ ក្រុមបិសាចក្រហម Man. Utd បានដាក់ដេញថ្លៃជាទឹកប្រាក់ចំនួន៦០លានយូរ៉ូ សម្រាប់ខ្សែប្រយុទ្ធ Ajax កីឡាករ Antony ។ទោះយ៉ាងណា​ការតម្លៃខាងលើនេះគឺពិតជាមិនបានធ្វើអោយក្រុមជើងឯកហូឡង់ចាប់អារម្មណ៏ពិចារណា លើសំណើរខាងលើនេះទេក៏ព្រោះ​តែពួកគេចង់​បានថ្លៃ​ខ្លួនប្រេស៊ីលរូបនេះរហូតដល់ទៅ៨០លានយូរ៉ូឯណោះ យោងគេហទំព័រ Goal បានចុះផ្សាយ។

Report: PSG Linked as a Possible Landing Spot for Ajax Winger Antony

ប្រភពខាងលើបន្តថា ភ្នាក់ងាររបស់Antony បាននិងកំពុងដាក់សម្ពាធដល់ក្រុម Ajax អោយទទួលយកតម្លៃខ្លួន​ដែលទាបជាងការទាមទារ​របស់​ពួកគេ ដើម្បីកូនក្រុមរបស់ខ្លួនមានឪកាសផ្លាស់ទៅកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករបិទបញ្ចប់ជាលើកទី១។

Ajax star Antony meets with agent in Amsterdam after Man Utd 'launch bid' - Latest UK News

គួរបញ្ជាក់ថាគ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីរបស់ Man Utd លោក Erik Ten Hag មានបំណងចង់ជួបជុំជាមួយអតីតកូនក្រុម ដែលជាកីឡាករ​ឆ្នើមធ្លាប់​បង្ហាញទម្រង់លេងលេចធ្លោដោយស៊ុតបញ្ចូលទីបាន២២គ្រាប់ និង Assist បាន២០ដង  ក្រោយបង្ហាញខ្លួន៧៨ប្រកួត បន្ទាប់ពី​ចូលរួមជា​មួយពួកគេពីក្រុមSao Paulo ក្នុងខែសីហាឆ្នាំ ២០២០៕

 

ប្រភពព័ត៍មាន៖ Sportsmole