ក្រុមបឹងកេតដែលតំណាងឲ្យកម្ពុជាក្នុងវគ្គជម្រុះចែកពូល AFC Cup នៅពូល F ត្រូវតតាំងនឹង Shan United នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី ២៧ កុម្ភៈ នេះ វេលាម៉ោង ៦ កន្លះល្ងាច។ Sport Refresh សូមបង្ហាញហេតុផល ខ្លះៗ ដែលអ្នកគាំទ្រ ត្រូវទិញសំបុត្រទស្សនា ដោយខានមិនបាន បើសិនមានពេល។

១- នេះជាការលើកទឹកចិត្តក្រុមដែលលេងនៅទឹកដីកម្ពុជា ឬ អាចថាជាម្ចាស់ផ្ទះដោយយកពហុកីឡដ្ឋានជាតិជាទឹកដី។ ការលើកទឹកចិត្តនេះសំខាន់ក្នុងគោលបំណ
ងអបអរក្រុម ឬ ជ័យជម្នះលើកដំបូងក្នុងផ្ទះ ក្រោយ ចាញ់ Ceres–Negros របស់ហ្វីលីពីន ៩-០ កាលពាក់កណ្ដាលខែ កុម្ភៈ កន្លងទៅនេះ។
២- បើសិនក្រុម បឹងកេត ទទួលបានជ័យជម្នះ លើក្រុមមកពី មីយ៉ាន់ម៉ា ខាងលើ គឺពិតជាសំខាន់ ដែលមានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រក្នុងការជួយជ្រោមជ្រែងបាល់ទាត់ជាតិនៅពានក្លិបកម្រិតទី២ នៅទ្វីបអាស៊ី មួយនេះ។ បើសិន បឹងអាច ឡើងទៅលេងវគ្គបន្ត នោះក៏ជាកំណត់ត្រាល្អសម្រាប់កម្ពុជា លើកដំបូង និង ជាមោតនភាពដែរសម្រាប់អ្នកគាំទ្រ។

៣- នេះជាការប្រកួតផ្លូវការដំបូងរបស់ក្លិបតំណាងឲ្យកម្ពុជា នៅពហុកីឡដ្ឋានជាតិ មុនបើកលីគកំពូលកម្ពុជា នាថ្ងៃទី ៣ មីនា ខាង ចុងសប្ដាហ៍នេះ ដែលសម្រាកជាងពីរខែ។ ដោយសារហេតុផលកន្លែងអង្គុយនៅកន្លែងអត់មានដំបូល មិនទាន់ស្ដង់ដារ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) មិនអនុញ្ញាតឲ្យលក់សំបុត្រនោះទេ។ ដូច្នេះ កៅអីមានដំបូលដែលអាចទស្សនាបាន គឺ ត្រឹម ប្រមាណ ៥ ពាន់កៅអី ប៉ុណ្ណោះ។ ត្រឹម ៥ ពាន់នាក់នេះ ក៏បានដែរឲ្យតែ ពេញក្នុងគោលបំណងបង្កបរិយាកាសរីករាយ និង បង្ហាញ ឲ្យអន្តរជាតិបានឃើញអំពីការស្រលាញ់ក្លិប របស់អ្នកគាំទ្រនៅកម្ពុជ។
សំបុត្រនៃការប្រកួតរវាង បឹងកេត និង Shan United មានដាក់លក់នាព្រឹកថ្ងៃទី ២៧ កុម្ភៈ នេះ នាច្រកចូលពហុកីឡដ្ឋានជាតិ!