ប្រធាន​ក្រុម​បាល់ទាត់​ សុវណ្ណភូមិ​ Hotel​ FC​ ​បាន​​ចំណាយ​ពេល​​ហ្វឹកហាត់​​យូរ​ហើយមុន​ពេល​ Tiger Street Football Festival​​​ 2018​ ឈាន​មក​ដល់​ក្រុម​របស់​ខ្លួន​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម និង​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ខាង​មុខ​នេះ។​


អ៉ិត​ ហូសេន​ ប្រធាន​ក្រុម​បាន​ឲ្យ​ដឹង​ថា​ ពេល​ទៅ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​នា​ខែ​មីនា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ក្រុម​របស់​​ខ្លួន​សង្ឃឹម​ធ្វើ​បាន​ល្អ ពី​ព្រោះ​បាន​ត្រៀម​​បាន​ល្អ​កន្លង​មក។ ប្រសិន​បើ​ចាញ់​ ក៏​ចាញ់​​ដោយ​ល្អ​មើល​ ចាញ់​ដោយ​លទ្ធផល​ល្អ​ពោល​គឺ​មិន​ងាយ​ក្រុម​ផ្សេង​ស៊ុត​ចូល​ក្រុម​របស់​ខ្លួនស្រួល​ៗ​នោះទេ។​

សម្រាប់​ចំណុច​ខ្សោយ​ខ្លះៗ​ដែល​ក្រុម​របស់​ខ្លួន​ត្រូវ​ពង្រឹង​ និង​កែប្រែ​នោះ​រួម​មាន​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ ហ្វឹកហាត់​កម្លាំង​ និង​បច្ចេកទេស​ ហើយ​ព្យាយាម​លេង​ឲ្យ​បាន​ច្រើន​ ងាយ​យល់​ចិត្ត​គ្នា​។ ទោះ​ជា​យ៉ាង​ណា ក្រុម​​ខេត្ត​កំពង់ចាម​មួយ​នេះ​ទទួល​ស្គាល់​ភាព​ខ្លាំង​របស់​ក្រុម​​មក​ពី​មណ្ឌល​​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​ខ្លាំង​ដែល​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។


វីដេអូខាង​ក្រោម៖

Via :news.sabay