សម្រាប់ការប្រកួតជម្រុះតាមពូល ដែលត្រូវបានធ្វើឡើង នៅលើទីលានផ្សេងៗគ្នា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមឈរនៅពូលA ខេត្តប៉ៃលិន បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តបាត់ដំបង ១-០ ។ រីឯពូលB ក្រុមខេត្តកំពង់ចាម បានយកឈ្នះក្រុមខេត្តព្រៃវែង ៤-២ ខណៈក្រុមម្ចាស់ផ្ទះយុវជនក្រសួងការពារជាតិ បានយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ត្រឹម ១-០ នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែក្រុមម្ចាស់ផ្ទះខេត្តតាកែវ បានចាញ់ក្រុមខេត្តកណ្តាល រហូតដល់ ៤-០។

ចំណែកការប្រកួតប្រជែងរវាងក្រុមឈរនៅពូលD ក្រុមខេត្តកំពត បានយកឈ្នះក្រុមខេត្តកែប ១-០ ស្របពេលក្រុមម្ចាស់ផ្ទះ ខេត្តកំពង់សោម បានយកឈ្នះក្រុមកោះកុង ២-១។ ចំពោះពូលEវិញ ក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំ បានយកឈ្នះក្រុមខេត្តសៀមរាប ២-០ ឯក្រុមស៊ីម៉ាក់អេហ្វស៊ី បានឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រះវិហារ ១-១ ប៉ុន្តែក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ បានត្រឹមស្មើក្រុមភ្ញៀវ ខេត្តឧត្តរមានជ័យ ៣-៣។

ដោយឡែកក្រុមខេត្តមណ្ឌលគិរី ដែលឈរនៅពូលC បានទទួលឱកាសឡើងទៅប្រកួតនៅវគ្គ១៦ក្រុមថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិ ព្រោះក្រុមខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងក្រុមខេត្តក្រចេះ ដែលត្រូវឈរនៅពូលនេះដែរ សុទ្ធតែបានដកខ្លួនចេញពីការប្រកួតនេះ។ រីឯក្រុមខេត្តស្វាយរៀង ក៏បានដកខ្លួនចេញពីពូលB ខណៈក្រុមខេត្តពោធិ៍សាត់ បានដកខ្លួនចេញពីពូលAដូចគ្នា៕