ប្រធានក្រុមជម្រើសជាតិកម្ពុជា និងបឹងកេត ឃួន ឡាប៊ូរ៉ាវី នឹងចេញដំណើរទៅធ្វើតេស្តនៅក្លឹបមួយក្នុងលីគបាល់ទាត់កំពូលរបស់ប្រទេស។
ឃួន ឡាប៊ូរ៉ាវីបានប្រាប់ថា រូបគេពិតជាទៅធ្វើតេស្តនៅក្លឹបកំពូលរបស់ថៃមែន។ ការធ្វើតេស្តនេះ រូបគេនឹងចំណាយពេលមួយសប្តាហ៍។ យ៉ាងណា រូបគេមិនទាន់បង្ហើបឈ្មោះក្លឹបនៅឡើយទេ។ បន្ទាប់ពីចប់តេស្តមួយសប្តាហ៍ទើបអាចដឹងថា ក្លឹបមួយណា។
រយៈពេល២ប្រកួតចុងក្រោយឲ្យក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាប៊ូរ៉ាវី រកគ្រាប់បាល់បានរហូតក្នុងនោះរកបាន១គ្រាប់ពេលកម្ពុជាឈ្នះក្រុមជម្រើសជាតិឡាវ ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅទឹកដីឡាវ និងក្រោយស៊ុតចូលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននៅពេលកម្ពុជាចាញ់ ២-១។ រូបគេជាម្ចាស់ស្បែកមាសក្នុងពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១៧ និងជាសមាជិកដ៏សំខាន់ម្នាក់ជួយក្រុមបឹងកេតឈ្នះជើងឯកលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា៕
By: Sabay
ប្រធានក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាប៊ូរ៉ាវី នឹងចេញដំណើរទៅធ្វើតេស្តនៅក្លឹបមួយ
អត្ថបទទាក់ទង