យោង Manchester Evening News បានអោយដឹងថា ខ្សែបម្រើឆ្នើម Dele Alli បានប្រាប់ទៅរៀមច្បង Ashley Young ថា “ឲ្យចូលនិវត្តន៍កាន់តែឆាប់កាន់តែល្អ និងទៅកាន់ដែកឈើច្រត់សម្រាប់ជនពិការទៅ” ពាក្យសម្តីប៉ះទង្គិចគ្នាកើតឡើងរវាងបងប្អូនរួមជាតិអង់គ្លេសនេះ កើតមានកំលុងពេលក្រុមម្ចាស់ផ្ទះ Manchester United ផ្តួលក្រុមភ្ញៀវ Tottenham ដោយលទ្ធផល 1:0 កាលពីថ្ងៃសៅរ៏សប្ដាហ៍មុននៅកីឡាដ្ឋាន Old Trafford ស៊ុតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធបម្រុងសញ្ជាតិបារាំង Anthony Martial ។

សិស្សប្អូន Alli និងសិស្សច្បង Young ឈានដល់ការដំឡើងសរសៃកដាក់គ្នានៅទីលានប្រកួត ក្រោយមូលហេតុ Young បានប៉ះទង្គិចជាមួយកីឡាកខ្សែបម្រើ-ការពារស្តាំសញ្ជាតិកូឌីវ័រ Serge Aurier (ដែលក្រុម Spur ទិញមកពីក្រុម PSG កាលពីដើមរដូវកាល) ហើយ Alli បានចូលទៅលូកដៃក៏កើតជារឿងរ៉ាវបោះពាក្យសម្តីគ្នា នេះកើតឡើងតែម្តង ។

បន្ទាប់ពីបានទទួលពាក្យប្រមាថដោយពាក្យសម្តីបែបនេះពីសិស្សប្អូនដែលមានសញ្ជាតិអង់គ្លេស ប្រើពាក្យ ព្រហើនមិនស្គាល់ចាស់ទុំបែបនេះ អតីតកីឡាករក្រុម Aston Villa វ័យ 32ឆ្នាំ Young បានឆ្លើយតបវិញភ្លាមៗថា៖ “ប្រាប់ផងណា ពេលប្អូនឯងលើកពាន Premier League“។ ក្រោយពីទទួលជោគជ័យ Young បន្តបង្ហោះសារមួយជាមួយរូបសមាជិករួមក្រុម Man Utd នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ទៀតថា៖ “ក្រុមយើងធ្វើការសហការគ្នាបានល្អ ជាលទ្ធផលយើងមានជ័យជំនះ។ ការប្រើពាក្យសម្តីនោះពិតជាថោកទាប“។ កីឡាករស្លាបសញ្ជាតិអង់គ្លេសជើងចាស់រូបនេះធ្លាប់ឈ្នះពាន Premier League ជាមួយ ក្រុមបិសាចក្រហម Man.United លើកទី13 កាលពីរដូវកាល2012-2013 ជារជ្ជកាលដែលកំពូលគ្រូបង្វឹ លោកJ Sir Alex Ferguson ចូលនិវត្តន៏ពីអាជីពបាល់ទាត់៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun