ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងចាប់ដំណើរការប្រកួតវិញ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ខណៈការជួបគ្នារវាងក្រុមបឹងកេត និងក្រសួងការពារជាតិ (ទ័ព) ត្រូវបានគេមើលឃើញថា អាចនឹងផ្តល់ភាពចំណេញដល់ក្រុមណាហ្គាវើល ដែលកំពុងឈរនៅកំពូលតារាង ហើយជំនួបនេះ ក៏បានបើកផ្លូវឲ្យក្រុមវិសាខា និងក្រុមភ្នំពេញក្រោន ប្រជែងគ្នាឡើងមកតំបន់ Top4 វិញ ផងដែរ ឯក្រុមប៉ូលិស ក៏នឹងប្រើឱកាសនេះ ដើម្បីពង្រឹងខ្លួននៅ Top4 ផងដែរ។

ជាមួយការជួបគ្នារវាងក្រុមទាំង២នេះដែរ អាចនឹងកាត់បន្ថែមសម្ពាធមួយផងដែរ ចំពោះក្រុមណាហ្គាវើល ដែលកំពុងឈរនៅកំពូលតារាង មាន១០ពិន្ទុ គឺមានន័យថា បើសិនជាបឹងកេត និងទ័ព ស្មើគ្នា យ៉ាងហោចណាស់ ក៏អាចឈរនៅលេខ២ផងដែរ បើទោះបីជាពួកគេភ្លាត់ទៅចាញ់ក្រុមអាស៊ីអឺរ៉ុប សម្រាប់ការប្រកួតនៅសប្តាហ៍នេះក៏ដោយ។

ចំណែកក្រុមប៉ូលិស ដែលកំពុងឈរនៅលេខរៀងទី៤ មាន៧ពិន្ទុ អាចនឹងទទួលបានផលចំណេញពីការជួបគ្នារវាងក្រុមបឹងកេត និងទ័ព លើកនេះផងដែរ បើសិនជាពួកគេអាចយកឈ្នះក្រុមចំណូលថ្មី សូលទីឡូអង្គរ សម្រាប់ការវិលមកជួបគ្នាលើកនេះ។ រីឯក្រុម វិសាខា និងភ្នំពេញក្រោន ដែលកំពុងឈរនៅលេខរៀងទី៥ និងទី៦ ដោយមាន៧ពិន្ទុដូចគ្នានោះ ក៏អាចនឹងមានឱកាស ប្រជែងឡើងមកតំបន់ Top4 វិញផងដែរ នៅពេលណាក្រុមបឹងកេត និងក្រុមទ័ព បានបញ្ចប់ការប្រកួតដោយលទ្ធផលចាញ់ ឈ្នះ ហើយវិសាខា និងភ្នំពេញក្រោន សុទ្ធតែឈ្នះ នោះ៕


លីកកំពូលកម្ពុជា នឹងបើកការប្រកួតវិញ ខណៈក្រុម៤ អាចបានផលចំណេញពីការជួបគ្នារវាងក្រុមបឹងកេត និងទ័ព
អត្ថបទទាក់ទង
