ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី11 ទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៏មុន ប៉ុន្តែតំណែងរបស់អ្នកចាត់ទូទៅ 4រូបកំពុងមានបញ្ហា ស្របពេលគ្រូបង្ខឹកក្រុមញញួរធំ West Ham United គឺលោក Slaven Bilic កំពុងឡើងកំដៅខ្លាំង និងមានអត្រាប្រឈមនិងការបាត់បង់តំណែងច្រើនជាងគេនាពេលនេះ។ ខាងក្រោមនេះគឺជាគ្រូបង្វឹក 4រូបដែលកំពុងប្រឈមនឹងការបាត់បង់តួនាទី:

1.Steve Bilic

អ្នកចាត់ការទូទៅសញ្ជាតិយូហ្គូស្លាវី វ័យ 49ឆ្នាំរូបនេះ កាន់តែស្ថិតយ៉ាងប្រកៀកក្នុងការបាត់បង់តួនាទីដឹកនាំក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ បន្ទាប់ពីរងបរាជ័យនៅសប្តាហ៏ទី11 ក្រោមស្នាដៃក្រុមភ្ញៀវហង្សក្រហម Liverpool ដោយលទ្ធផល 4:1 កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។ ទោះបីជាបានដឹកនាំក្រុមឈ្នះ Tottenham ក្នុងពានរង្វាន់ Carabao Cup កន្លងមកក្តី ប៉ុន្តែបច្ចុប្បន្ននេះក្រុម WestHam កំពុងឈរនៅលេខរៀងទី 18 និងជាចំណាត់ថ្នាក់ទី3 បាតតារាងដែលត្រូវកាត់ចេញ។

2.Tony Pulis

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសរូបនេះកំពុងតែរងសម្ពាធជាខ្លាំង បន្ទាប់ពីដឹកនាំក្រុម West Brom រងបរាជ័យដោយលទ្ធផល 1:0 ចាញ់ក្រុមដែលសល់គ្នាតែដប់នាក់គឺ Huddersfield កាលពីថ្ងៃសៅរ៏សប្តាហ៏មុនដូចគ្នា។ អតីតគ្រូបង្វឹកក្រុម Stoke City រូបនេះ បានដឹកនាំក្រុម 10ប្រកួតចុងក្រោយមិនដែលឈ្នះសោះ។ បច្ចុប្បន្នក្រុម West Brom មានចំណាត់ថ្នាក់ទី16 នៅតារាង Premier League។

3.Mauricio Pellegrino

គ្រូបង្វឹកជនជាតិអាហ្សង់ទីន វ័យ 46ឆ្នាំរបស់ក្រុម Southampton រូបនេះ គឺជាគ្រូបង្វឹកដែលកំពុងស្ថិតនៅក្នុងស្ថានភាពរងសម្ពាធផងដែរ បន្ទាប់ពីរងបរាជ័យចាញ់ក្រុម Burnley 1:0 និងការដឹកនាំក្រុមអោយបង្ហាញទម្រង់លេងមិនបានល្អនាពេលបច្ចុប្បន្ននេះ។

4.Paul Clement

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស វ័យ 45ឆ្នាំរូបនេះក៏មិនខុសពីគ្រូបង្វឹក 3រូបខាងលើនេះដែរ គឺកាលពីសប្តាហ៏ទី11 បានរងបរាជ័យមិនអាចជួយក្រុម យកឈ្នះក្រុមទើបនឹងឡើងមកថ្មីគឺ Brighton ក្នុងលទ្ធផល 1:0 នៅទឹកដីខ្លួនឯង។ ក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងមួយនេះបច្ចុប្បន្នមានលេខរៀងទី13 និងមានពិន្ទុច្រើនជាងក្រុមបាតតារាងតែ 4ពិន្ទុប៉ុណ្ណោះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dreamteamfc