បរទេស៖ ក្រោយ​ពី​បានយកឈ្នះ​​នៅលើ​ទឹក​ដីក្រុម Leicester City ក្នុងលទ្ធ​ផល ២-១ កាលពីសប្តាហ៍​មុន ក្រុម Southampton នឹង​សម្លឹង​រក​ការ​បង្កើត​ការ​ភ្ញាក់​ផ្អើល​មួយផ្សេង​ទៀត ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ឡើង​ទម្រង់​លេង Manchester United​។

Southampton vs Manchester United: Preview, Team News & Predicted Starting  XI - Man Utd News

បន្ទាប់​ពី​ការ​ប្រកួត​៣លើក​ក្នុង​រដូ​វកាល​នេះ ក្រុម Southampton បាន​ចាញ់​ក្រុម Tottenham ក្នុងលទ្ធផល ៤-១ នៅ​ថ្ងៃ​បើកឆាក មុន​នឹង​ដណ្តើម​បាន​លទ្ធផល​ស្មើ ២-២ ជា​មួយ​នឹងក្រុម Leeds United ខណៈ​ដែលពួកគេ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់លេខ​១១ ដោយ​​មាន​៤ពិន្ទុ​។ ក្រុម Southampton ឈ្នះ​តែ​​១លើក​គត់​ពីការ​ប្រកួត​ផ្លូវ​ការ​លើ​ទឹកដីខ្លួន​ឯង​៥លើក​ចុងក្រោយ​របស់​ពួក​គេ​ ដោយចាញ់​៣លើក​។ ដោយ​ឡែក ក្រុម Man United នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​​នេះ ជា​មួយនឹង​ជំនឿ​ចិត្តដ៏​ធំ ក្រោយពី​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ផ្តួលក្រុម Liverpool ក្នុងលទ្ធផល ២-១ កាលពីសប្តាហ៍មុន បន្ទាប់​ពី​ចាញ់​ក្រុម Brighton ២-១ កាលពីថ្ងៃ​ប្រកួត​បើកឆាក មុន​នឹង​បន្ត​ចាញ់​ក្រុម Brendford ក្នុង​លទ្ធផល ៤-០​។

How to Watch Southampton FC vs. Manchester United: Live Stream, TV Channel,  Start Time | For The Win

Man United មាន​៣ពិន្ទុពីការ​ប្រកួត​៣លើក​ ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៤ លើ​តារាង ហើយពួក​គេ​មិនស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួតក្រៅដីផ្លូវ​ការ​៥លើក​ចុងក្រោយ​​របស់ពួកគេ​។​ Man United ធ្វើ​បានល្អ​ប្រសើរ​ជាង​ពីការជួប​គ្នា​៥លើក​ចុងក្រោយ ដោយឈ្នះ​២លើក និង​ស្មើ​៣លើក ហេតុនេះ ស្រប​ពេល​ក្រុម​ភ្ញៀវ​មាន​កម្រិត​មុតស្រួច​ឡើង​វិញ ហើយ​ទំនង​ដូច​ជា​រក​ឃើញ​ពីភាពខ្លាំង​របស់​ខ្លួន ជា​ការរំពឹង​ទុក Man United គួរ​តែ​បន្ត​ធ្វើ​បានល្អពីការ​ប្រកួតនេះ​៕

 

ការព្យាករ​សម្រាប់​ការ​ប្រកួត​នេះ៖ ក្រុម Man United នឹង​ឈ្នះ​ក្នុង​លទ្ធផល ២-០