ក្រុមម្ចាស់ផ្ទះ Everton កាលពីរាត្រីថ្ងៃអាទិត្យបានទទួលជោគជ័យលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្ន David Unsworth ទោះបីក្រុមភ្ញៀវ Watford រកបានគ្រាប់បាល់ពីគ្រាប់នាំមុខយ៉ាងណាក្តី។

កីឡាករ Richarlison និង Cristian Cabasele រកបានម្នាក់មួយគ្រាប់អោយក្រុមភ្ញៀវ ប៉ុន្តែក្រុមម្ចាស់ផ្ទះ គឺកីឡាករ Baye Oumar Niasse និង Dominic Calvert-Lewin រកបានម្នាក់មួយគ្រាប់ ព្រមទាំង Leighton Baines(គ្រាប់បាល់ប៉េណាំងទី) រកបាន3គ្រាប់តាមនាំមុខវិញ ។ ក្រុមភ្ញៀវស្ទើរតែមានឪកាសតាមស្មើនៅនាទីទី90 ដោយខ្សែប្រយុទ្ធ Tom Clevely របស់ក្រុមភ្ញៀវ Watford ធ្វើជិតបានសម្រេចក្នុងការទាត់បាល់ពិន័យ 11ម៉ែត្រ ប៉ុន្តែត្រូវអ្នកចាំទី Jordan Pickford របស់ក្រុម Everton ជួយសង្គ្រោះបាល់បាន។

បញ្ចប់ការប្រកួតក្រុម Everton 3:2 Watford ។ បច្ចុប្បន្ននេះក្រុម Everton បានខិតមកលេខរៀងទី15 ស្របពេលក្រុម Watford ស្ថិតនៅលេខរៀងទី9។

វីឌីអូហាយឡាយរវាងការប្រកួតក្រុម Everton និង Watford ៖

រីឯការប្រកួតមួយគូទៀតក្រុមម្ចាស់ផ្ទះគឺមាន់ខ្នាយមាស Tottenham Hot Spur បានផ្តួលក្រុមភ្ញៀវបាតតារាង Crystal Palace ដោយលទ្ធផល 1:0 ធ្វើបានសម្រេចដោយកីឡាករសាធារណៈរដ្ឋកូរ៉េខាងត្បូង Song Heung-Min នៅនាទីទី64។ បច្ចុប្បន្ននេះក្រុម Crystal Palace ក្រោមការដឹកនាំរបស់លោក Roy Hodson កំពុងតែស្ថិតនៅលើផ្លូវដ៏ពិបាកមួយក្នុងការដឹកនាំក្រុមអោយងើបចេញពីតំបន់បាតតារាងមួយនេះ ខណៈពេលបច្ចុប្បន្នក្រុម Crystal Palace ស្ថិតនៅលេខរៀងទី20 ឯណោះ។

វីឌីអូហាយឡាយរវាងការប្រកួតក្រុម Tottenham HotSpur និង Crystal Palace ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC