តារាឆ្នើមតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar បានឈោងចាប់ជីវិតបាល់ទាត់អាជីពថ្មីជាមួយក្រុម Paris Saint Germain នៅ Ligue1 របស់បារាំង បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្រុម Barcelona។ ទោះបីជាយ៉ាងនេះក្តីយោង បណ្តាញសារពត៌មាន Mundo Deportivo នៅក្នុងប្រទេសអេស្បាញបានចុះផ្សាយថា៖ ឪពុករបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះគឺលោក Neymar Sr បានជួបពិភាក្សាគ្នាជាមួយប្រធានក្លឹបស្តេចស Real Madrid ហើយបានលើកឡើងពីលទ្ធភាពនៃការផ្ទេរ Neymar មកកាន់ក្របខណ្ឌ La Liga នៃប្រទេសអេស្បាញវិញ ដើម្បីជំនួសខ្សែប្រយុទ្ធ Cristiano Ronaldo ស្របពេលកិច្ចសន្យារបស់គេនិងអស់សុពលភាពនាឆ្នាំ2021 ខាងមុខ។

អតីតកាលក្រុមជើងឯក La Liga មួយនេះធ្លាប់បានខកខាន ក្នុងការនាំយក Neymar វ័យ 25ឆ្នាំរូបនេះ ពីក្រុម Santos កាលពីឆ្នាំ2013 បន្ទាប់ពីរូបគេផ្ទេរទៅក្រុម Barcelona មក។ បើទោះបីជាយ៉ាងនេះក្តីក្រុម Real Madrid នៅតែបើកទ្វារស្វាគមន៏វត្តមានរបស់គេមកកាន់កីឡាដ្ឋាន Santiago Bernabeu ជានិច្ច។

Neymar តារាឆ្នើមដែលបានជួយក្រុមប្រេស៊ីលឈ្នះពានមេដៃមាសកីឡាអូឡាំពិកកាលពីឆ្នាំ2015 រូបនេះ មានពត៌មានផ្ទាល់ខ្លួនចុះផ្សាយលេចឡើងថា រូបគេមិនសូវសប្បាយចិត្តនឹងជិវិតរស់នៅក្នុងប្រទេសអេស្បាញ ហើយបានឆ្លងកាត់វិវាទជាមួយមិត្តរួមក្រុម Cavani ក្នុងការដណ្តើមគ្នាស៊ុតបាល់ប៉េណាំងទី រួមជាមួយនិងការមិនពេញចិត្តពីការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Unai Emery ផងនោះ បានធ្វើអោយគេអាចនឹងសម្រេចចិត្តចាកចេញពីក្រុម PSG នាថ្ងៃណាមួយ ប៉ុន្តែមិនទំនងជាឆាប់ពេកនោះទេ។

សម្រាប់អាណាព្យាបាលរូបគេគឺ ក្រុមអ្នកមានជំនាន់ថ្មី PSG វិញក៏ហាក់មានការរអាខ្លាច និងបានតស៊ូព្យាយាមយកចិត្ត Neymar។ ហើយក្រុមនេះផងដែល បានខិតខំប្រឹងប្រែងរកវិធីសម្របសម្រួលបង្កើនការសាមគ្គីក្នុងក្រុមដើម្បីឈ្នះពាន Ligue1 ហើយព្រមទាំងយកចិត្តទុកដាក់លើការថែទាំសុខភាព Neymar រួមជាមួយការផ្តល់ផលប្រយោជន៏ដល់រូបគេជាច្រើន ស្របពេលតារាឆ្នើមរូបនេះមានក្តីសុខនឹងជិវិតប្រកបអាជីពបាល់ទាត់ជាមួយមិត្តរួមជាតិគឺកីឡាករ Dani Alves, Marquinhos, Thiago Silva និង Lucas Moura ផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun