ទីបំផុតម្ចាស់ក្លឹប Paris Saint-Germain ដែលមានឈ្មោះថាQatar Sports Investmentsនិងមានប្រធានក្លឹប​ជាមហាសេដ្ឋី​សញ្ជាតិកាតាលោកលោក Nasser bin Ghanim Al-Khelaifi បានបង្ហាញពីអារម្មណ៏ ធុញទ្រាន់ចំពោះខ្សែប្រយុទ្ធ Neymar ហើយ។ពោលគឺបន្ទាប់​ពីកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានតស៊ូជាមួយ យុទ្ធនាការដ៏លំបាកជាមួយបញ្ហារបួសដោយរកគ្រាប់បាល់បានតែ ៧ គ្រាប់ និង assists ៥ដងប៉ុណ្ណោះនៅ ក្នុងការបង្ហាញខ្លួន ២២ លើកសម្រាប់ក្រុម លោក Mauricio Pochettinoនៅរដូវកាលនេះ ។

យ៉ាងណាមិញNeymar បានជួយ PSG ឈ្នះជើងឯក Ligue ១បីដង និង Coupe de France ៣ ដង ក្រោយចូលរួមក្នុង​នាម​ជាកីឡាករដែលមានតម្លៃកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០១៧ និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៩៤ គ្រាប់ និង Assist​៥៧ដង ក្នុងការបង្ហាញខ្លួន១៣៨ប្រកួត។

គេហទំព័រMarcaបានលើកឡើងថាម្ចាស់ក្លឹបខាងលើបានបង្ហាញពីចេរនាដោយបញ្ជាក់ថាការសម្រេចចិត្តរបស់ពួកគេដោយបានចំណាយប្រាក់ដល់ទៅ២២២លានយូរ៉ូនឹងប្រាក់ បៀវត្សរ៍ដ៏ច្រើនសម្រាប់ Neymarគឺនៅឡើយមិនទាន់ទទួលបានលទ្ធផលសមប្រកបតាមអ្វីដែល​ចង់បាន​នៅឡើយ​ខណៈ​​​ក្លឹបបង្ហាញពីភាពមិនអាចទៅរួចក្នុងការលក់រូបគេចេញនៅពេលនេះ។ ប្រភពខាងលើបន្តថាៈ កិច្ចស​ន្យា​របស់ខ្សែប្រយុទ្ធអន្តរ​ជាតិ​ប្រេស៊ីលជាមួយ PSG មានសុពលភាពរហូតដល់ឆ្នាំ២០២៥ ខណៈ ប្រធានក្លឹប PSG មានអារម្មណ៏​សោកស្តាយ​ដែល​ផ្តល់​កុងត្រា​ថ្មី​សម្រាប់​អតីតកីឡាករBarcelona រូបនេះ ស្របពេលNeymar និង មិត្តរួមក្រុមLionel Messi ទើបតែទទួលរងការ ជេរ​ប្រមាថ​កាលពីពេល ថ្មីៗនេះផងដែរ។