ខ្សែបម្រើប្រយុទ្ធក្រុម Tottenham HotSpur កីឡាករ Son Heung Min បានក្លាយ ជាកីឡាករអាស៊ីដំបូងបំផុត ដែលរកគ្រាប់បាល់បានច្រើនបំផុតនៅក្របខណ្ឌ Premier League របស់អង់គ្លេស។ កីឡាករសាធារណរដ្ឋកូរ៉េ ខាងត្បូង វ័យ 25ឆ្នាំរូបនេះ រកបានគ្រាប់បាល់សរុបគឺ 20គ្រាប់ហើយក្រោយជំនួបផ្តួលក្រុមបាតតារាង Crystal Palace កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ពោលគឺច្រើនជាងកីឡាករ Park Ji-sung អតីតកីឡាកររបស់ក្រុម Man.United ។

Son បានផ្ទេរពីក្រុម Bayer Leverkusen មកចូលរួមជាមួយក្រុម Tottenham កាលពីឆ្នាំ2015 និង រកបាន 4គ្រាប់ សម្រាប់ការបង្ហាញខ្លួននៅរដូវ កាលដំបូង និង រដូវកាលមុនបានបង្ហាញទម្រង់លេងដ៏ល្អគឺរកគ្រាប់បាល់បានរហូតដល់ 14គ្រាប់។

កីឡាករមកពីទ្វីបអាស៊ីពីររូបផ្សេងទៀតនៅក្របខណ្ឌ Premier Leaegue គឺមិត្តរួមជាតិរបស់ Son ម្នាក់ទៀតគឺ Ki Sung-yueng របស់ក្រុម Swansea City គឺជាកីឡាករលំដាប់ទី3 ដែលរកគ្រាប់បាល់បាន 13គ្រាប់និង ខ្សែបម្រើជប៉ុន Shinji Okazaki បច្ចុប្បន្នលេងអោយក្រុម Leicester City រកបាន 12គ្រាប់ហើយមកដល់ពេលបច្ចុប្បន្ននេះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ football-tribe