ក្រោយពីការចាប់ផ្តើមរដូវកាល(2017-2018)ដោយមានវិវវាទ និង មិនមានការមិនចុះសម្រុងគ្នារវាង Edinson Cavani និងកីឡាករថ្លៃបំផុតរបស់ក្លឹបគឺ Neymar ហើយ Neymar បាន Unfollow កីឡាករ Cavani នៅក្នុងបណ្តាញសង្គមថែមទៀតផងនោះ។ គ្រូបង្វឹក Unai Emery បានដោះស្រាយបញ្ហាខាងលើរួចរាល់ហើយ ប៉ុន្តែយ៉ាងនេះក្តីធ្វើអោយក្រុមអ្នកមានសម័យថ្មី PSG កំពុងត្រៀមស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួស Cavani ហើយកីឡាករម្នាក់នោះគឺគ្មាននរណាក្រៅពី Alvaro Morata របស់ក្រុម Chelsea នោះទេ។

គេហទំព័រ Marca និង Spanish outlet បានចុះផ្សាយថា៖ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Cavani និងចាកចេញពីក្រុម នាខែកក្កដាខាងមុខ។ ក្រុម PSG បានបង្វែរគោលដៅ ចង់នាំយកខ្សែប្រយុទ្ធអេស្បាញ Alvaro Morata របស់ Chelsea ដើម្បីធ្វើជាដៃគូប្រយុទ្ធរួមគ្នាបីនាក់គឺ Neymar, Mbappe និង Morata អោយលេងជាដៃគូគ្នាជំនួសវិញ ខណៈដែល Mbappe និងត្រូវរៀបចំផ្ទេរជាអចិន្រ្តៃយ៏នៅខែកក្កដាពីក្រុម As Monaco មក PSG ផងដែរ។

សម្រាប់ Morata វិញ ធ្លាប់បានប្រាប់ថា៖ រូបគេមានការសោកស្តាយដែលចាកចេញពីក្រុម Juventus ហើយត្រលប់ទៅក្លឹបចាស់គឺ Real Madrid វិញមុនពេលផ្ទេរមកក្រុម Chelsea ក្នុងតម្លៃ 65លានផោន ហើយបច្ចុប្បន្ន Morata រីករាយ ព្រមជាមួយនិងការចុះហត្ថលេខាលេងរហូតដល់ 10ឆ្នាំប្រសិនជាក្លឹបបន្តសំណើរ។ ប៉ុន្តែយ៉ាងនេះក្តី រូបគេមានការរីករាយនិង ជីវិតថ្មីនៅទឹកដីអង់គ្លេស ប៉ុន្តែប្រសិនជាក្រុម PSG ត្រៀមនឹងផ្តល់នៅកិច្ចសន្យា រួមជាមួយតម្លៃខ្លួនយ៉ាងច្រើននោះ វាពិតជាពិបាកសម្រាប់ក្រុម Chesea ក្នុងការរក្សាទុករូបគេ ហើយក៏នឹងត្រូវពិចារណាឡើងវិញផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ dreamteamfc