អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Sam Allardyce ត្រូវបានក្រុម Everton កំណត់គោលដៅជាគ្រូបង្គោលធំ និង ជម្រើសទី១ ដើម្បីចូលកាន់តំណែងជាអ្នកចាត់ការថ្មីនៅកីឡាដ្ឋាន Goodision Park ជាមួយប្រាក់ពលកម្មនឿយហត់ 10០០០០ផោន/សប្តាហ៏ និងបន្តសុពលភាពអោយចូលមកដឹកនាំក្រុមរហូតដល់បំណាច់រដូវកាលនេះ។ ក្រុម Everton បានបង្វែរចំណាប់អារម្មណ៍មកលើអតីត គ្រូបង្វឹក ក្រុម Bolton Wanderer West Ham United និង Crystal Palace រូបនេះកើតឡើងបន្ទាប់ពី ខកខានក្នុងការនាំយកអ្នកចាត់ការទូទៅក្រុម Watford លោក Marco Silva រួចមក។

គ្រូបង្វឹកលោក Alladyce បានត្រៀមរួចរាល់និងនាំយកអតីតគ្រូបង្វឹកក្រុម Leicester City លោក Crake Shakespeare ដើម្បីមកធ្វើជាជំនួយការផ្ទាល់របស់លោកផងដែរ ប្រសិនជាឈានដល់កិច្ចព្រមព្រៀងពិតប្រាកដមែននោះ។ បច្ចុប្បន្នក្រុម Everton ស្ថិតនៅចំណាត់ថ្នាក់លេខ15 ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក David Unsworth និងបានទទួលជ័យជំនះជាលើកដំបូងបន្ទាប់ពីចូលមកដឹកនាំជំនួសអតីតអ្នកចាត់ការទូទៅលោក Ronald Koeman ដែលត្រូវបានបណ្តេញចេញនោះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Thesun