Philppe Coutinho
ខ្សែបម្រើ-ប្រយុទ្ធ Philppe Coutinho របស់ក្រុមហង្សក្រហម Liverpool អាចនិងអវត្តមានសម្រាប់ក្រុមប្រេស៊ីលក្នុងជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិជប៉ុន ដែលប្រារព្ធធ្វើនៅទីក្រុង Lille ប្រទេសបារាំងនាថ្ងៃសុក្រសប្តាហ៏នេះដោយសាររបួសភ្លៅខាងឆ្វេង។ ប៉ុន្តែអតីតកីឡាករក្រុម Inter Milan រូបនេះអាចនិងត្រលប់មកចូលលេង វិញបានក្នុងជំនួបមិត្តភាពដដែលជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅកីឡាដ្ឋាន Wembleyn នៅថ្ងៃអង្គារសប្តាហ៏ក្រោយ យោងតាមការអោយដឹងរបស់វេជ្ជបណ្ឌិតប្រចាំក្រុមលោក Rodrigo Lasmar បានប្រាប់ Globo Esporters កាលពីថ្ងៃអង្គារកន្លងទៅនេះ។
Philppe Coutinho
ក្រុមជម្រើសជាតិប្រេស៊ីលបានត្រៀមទីកន្លែងហ្វឹកហាត់នៅកីឡាដ្ឋាន Parc Des Princes របស់ក្រុម PSG ជាក្លឹបដែលខ្សែប្រយុទ្ធ Neymar កំពុងលេងនៅទីនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english