នាយកប្រតិបត្តិផ្នែកកីឡារបស់ក្រុម Bayern Munich លោក Hasan Salihamidzic ចង់បានខ្សែបម្រើស្លាបសញ្ជាតិអាឡឺម៉ង់វ័យ 24ឆ្នាំ របស់ក្រុម PSG កីឡាករ Julian Draxler ដែលជាអតីតកីឡាករយុវជនក្រុមរបស់ខ្លួនត្រលប់មកវិញនៅរដូវកាលក្រោយ មកជំនួសតំណែងខ្សែប្រយុទ្ធចាស់វស្សា Frank Ribery។ អតីតកីឡាកររបស់ក្រុម Schalke និង Wolfburg រូបនេះ បានថមថយឪកាសចូលលេងអោយក្រុមរដូវកាល 2017-2018 បន្ទាប់ពីការមកដល់របស់ Neymar និង Mbappe ស្របពេលលោក Salihamidzic បានប្រាប់អោយ Sportbild ដឹងថា៖ Draxler មានសមត្ថភាពសក្តិសមដែលយើងកំពុងតែស្វែងរក។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុម Bayern Munich បានបាត់បង់កីឡាករជើងចាស់ជាបន្តបន្ទាប់ដូចជា៖ Lahm និង Xabi Alonso ពួកគេបានចូលនិវត្តន៏ ស្របពេល Douglas Costa ផ្ទេរទៅលេងនៅ Juventus ខណៈដែល Ribery និង Robben កិច្ចសន្យារបស់ពួកគេខិតជិតចូលដល់ទីបញ្ចប់ផងដែរ។ ដូច្នេះក្រុមកំពុងរៀបចំនាំយកកីឡាករក្មេងៗមានសមត្ថភាពមួយចំនួនដើម្បីមកបំពេញចំនុចចន្លោះប្រហោង ក្នុងន័យពង្រឹងទម្រង់លេងរបស់ក្រុមឡើងវិញ។

ចង់ដឺងថា ខ្សែបម្រើ Julian Draxler មានទម្រង់លេងបែបណា ទស្សនាវីឌីអូនេះទាំងអស់គ្នា​ ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english