ក្រុមបិសាចក្រហម Manchester United បានប្រឈមនិងការភ័យខ្លាចនៅឯទីលានហ្វឹកហាត់ Carrington របស់ពួកគេកាលពីថ្ងៃអង្គារ ខណៈដែលការប្រកួតមិត្តភាពបានគ្រោងទុកត្រូវបានលុបចោលនៅនាទីចុងក្រោយបន្ទាប់ពីអ្នកចាត់ការ Stoke City លោក Michael O’Neill បានធ្វើតេស្ត៍រកឃើញមេរោគកូវីត-១៩។
ក្លិបនៅក្របខណ្ឌលីកកំពូល និងលីកលំដាប់ទី២ទាំងពីរបានព្រមព្រៀងរៀបចំការប្រកួតមួយនៅឯមូលដ្ឋានហ្វឹកហាត់របស់ក្រុម Man Utd ខណៈដែលក្រុមលោក Ole Gunnar Solskjaer បានត្រៀមលក្ខណៈមុនពេលការវិលត្រឡប់នៃក្របខ័ណ្ឌ Premier League ដោយជួបជាមួយ Tottenham នៅថ្ងៃទី ១៩ ខែមិថុនា។
គួរបញ្ជាក់ថាកីឡាករទាំងពីរបានមកដល់មូលដ្ឋានហ្វឹកហាត់របស់ក្រុម Man Utd តែភ្លាមៗនោះកីឡាករ Stoke City បាន ចាកចេញភ្លាមៗពីទីនោះមុនពេលការប្រកួតចាប់ផ្តើម។
កីឡាករនិងបុគ្គលិករបស់ក្របខ័ណ្ឌ Premier League ត្រូវបានគេធ្វើតេស្តរកមើលមេរោគកូវីត-១៩ចំនួន ៦ ជុំរួចមកហើយមុនការចាប់ផ្តើមប្រកួតឡើងវិញនៅសប្តាហ៍ក្រោយជាមួយ នឹង លទ្ធផលអវិជ្ជមានវិជ្ជក្រោយឆ្លងកាត់ការធ្វើតេស្តសរុបចុងក្រោយចំនួន ១.១៩៥នាក់ ។ ប៉ុន្តែសម្រាប់ការធ្វើតេស្ត៏៦ជុំសរុបចំនួន៦២៧៤នាក់ មានលទ្ធផលវិជ្ជមាន១៣នាក់ តែគ្មាន នរណាម្នាក់ក្នុងចំណោមពួកគេជាបុគ្គលិកធ្វើនៅក្លឹប Manchester United ទេ៕
អត្ថបទ៖ Polin
ប្រភព៖ goal