ក្រុម Barcelona និង ArsenaL កំពុងត្រៀមប្រជែងគ្នាចរចារដេញថ្លៃនាំយកកីឡាករខ្សែបម្រើ-ការពារឆ្នើម Dayot Upamecano នៅក្នុងតម្លៃ 89លានផោនរបស់ក្រុម RB Leipzig នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ ដែលជាកីឡាករកំពុងបង្ហាញទម្រង់លេងលេចធ្លោម្នាក់ ធ្វើអោយក្រុមយក្សធំៗនៅតំបន់អឺរ៉ុបដុតដៃដុតជើងចង់បានរូបគេ។ក្រុមបិសាចក្រហម Man.United និង AC.Milan ក៏ត្រូវបានរាយការណ៏មកថាមានចំណាប់អារម្មណ៏ចង់បានកីឡាករសញ្ជាតិបារាំងវ័យ 19ឆ្នាំរូបនេះ ដែលមានតម្លៃខ្លួនរហូតដល់ទៅ 89លានផោននេះផងដែរ។

យោងគេហទំព័រ SPORT បានអោយដឹងថា៖ ក្រុម Barcelona មានប្រៀបជាងគូប្រជែងផ្សេងទៀត ដើម្បីនាំយក Upamecano មករួមក្រុមដើម្បីបំពេញចន្លោះប្រហោងនៅតំបន់ការពារកណ្តាលស្របពេលខ្សែការពារ Thomas Vermaelen កំពុងមានរបួសនៅឡើយ ។

តោះមកមើលពីទម្រង់លេងរបស់ Upamecano ទាំងអស់គ្នា៖
កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc