ឪពុកមារបស់ កីឡាករ Kilyan Mbappe បានប្រាប់ពីមូលហេតុដែលក្មួយរបស់ខ្លួនមិនជ្រើសរើសការផ្លាស់ទៅលេងនៅក្រុម Real Madrid ហើយជ្រើសរើសការផ្ទេរជាលក្ខណៈខ្ចីជើងមកលេងអោយក្រុម Paris Saint Germain និង ត្រៀមផ្ទេរមកលេងជាផ្លូវការណ៏នៅក្នុងតម្លៃ 166លានផោន នារដូវកាលក្រោយផងដែរ។

Pierre Mbappe គឺជាពូរបស់ខ្សែប្រយុទ្ធវ័យ 18ឆ្នាំ Mbappe បានប្រាប់ L’Equipe ថា៖ អ្នកអាចជ្រើសរើសការផ្លាស់ទៅ លេងនៅក្រុមស្តេចស Real Madrid ហើយចាប់ផ្តើមពីការឈរតម្រង់ជួរមកវិញដើម្បីរង់ចាំឪកាសបានចូលលេង ដូច្នេះពិភពបាល់ទាត់អាចនិងភ្លេចអ្នក។ ប៉ុន្តែខ្ញុំអស់សំណើចក្រោយពេលដែលលឺថា Mbappe ជ្រើសយក PSG ព្រោះតែប្រាក់។ វាជារឿងងាយទេដែលបដិសេធក្រុមយក្សដូចជា Real Madrid ពេលដែលយើងមិនគិតលើលុយជាធំ ពិតប្រាកដណាស់គាត់(Mbappe) រីកចំរឿនលូតលាស់នៅកន្លែងដែលសុខដុមមួយ។ ខ្ញុំមានមោទនភាពណាស់ចំពោះរូបគេ ហើយខ្ញុំមិនដែលស្រមើស្រមៃថាខ្ញុំនិងបាននាំគេទៅលេងនៅក្រុមយក្សដូចជា Real Madrid និង Chelsea នោះទេ។ ប៉ុន្តែខ្ញុំពិតមានកិត្តិយសប្រសិនជាបានជួបជាមួយអ្នកចាត់ការទូទៅ និង ជាគ្រូបង្វឹកដ៏ល្អដូចជាលោក Ancelloti និង Zidane។

បច្ចុប្បន្ននេះ Mbappe ក្រោយពីចូលលេងជាលក្ខណៈខ្ចីជើងពីក្រុម As Monaco មករូបគេរកបានការស៊ុតបញ្ចូលទីអោយក្រុម Paris Saint Germain បាន 2គ្រាប់ហើយ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ whoscored