គ្រូពេទ្យបង្គោល លោក Sakari Orava មានជំនឿថាកីឡាករខ្សែប្រយុទ្ធវ័យ 20ឆ្នាំសញ្ជាតិបារាំង Ousmane Dembele និង វិលត្រលប់ មកចូលរួមប្រកួត ក្នុងថ្ងៃដ៏សំខាន់គឺជំនួប El Clasico ទល់និងក្រុម Real Madrid នៅថ្ងៃទី 23ធ្នូខាងមុខនេះ ពោលគឺមុនពេលពិធីបុណ្យណូអែល។

វេជ្ជបណ្ឌិតដែលទទួលខុសត្រូវវះកាត់កីឡាករ Dembele រូបនេះបញ្ជាក់ប្រាប់ Cadena SER ថា៖ ពាក់កណ្តាលខែវិច្ឆិកានេះរូបគេ(Dembele) និងវិលត្រលប់មកហ្វឹកហាត់ លេងបាល់ទាត់បានវិញហើយ។ ការវិវឌ្ឍនិងឈានទៅរកភាពធូរស្បើយមុខរបួសរបស់គេគឺឆាប់រហ័សជាងការរំពឹងទុកទៅទៀត។ ប៉ុន្តែខ្ញុំមិនអាចធានាបានទាំងស្រុងនោះទេ ប្រសិនជាគាត់ខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ខ្លាំងពេក វាអាចនិងប្រឈមនិងការលាប់ឡើងវិញ។ ដូច្នេះគាត់គួរតែចាប់ផ្តើមបន្តិចម្តងៗ ពីព្រោះកំលុងពេលរូបគេរងរបួស គឺវាកើតឡើងមិនគួរអោយនឹកស្មានដល់និងលឿនពេក។

Dembele បានផ្ទេរពីក្រុម Dortmund មកក្រុម Barcelona ក្នុងតម្លៃ 96លានផោន ស្មើនិង 105លានយូរ៉ូ កាលពីខែសីហា2017 កន្លងទៅនេះ ប៉ុន្តែរូបគេបានជួបបញ្ហារបួសសរសៃពួរនិងខកខានចូលលេងគិតចាប់តាំង ពីខែកញ្ញាមកម្លេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailystar