Mauricio Pochettino vs Jose Morinho & Unai Emery
គ្រូ​បង្វឹក​ក្រុម​ Tottenham លោក​ Mauricio Pochettino បាន​ក្លាយ​ជា​មុខ​ព្រួញ​ទាំង​ក្រុម​ Man Utd និង PSG នៅ​លើ​បញ្ជី​របស់​ក្លឹប​ទាំង​២ ដែល​ចង់​បាន​លោក​ទៅ​ដឹកនាំ​នៅ​រដូវ​ក្តៅ​ខាង​មុខ។ នេះ​បើ​តាម Sunday Express ចុះ​ផ្សាយ​ថ្ងៃ​នេះ។
Mauricio Pochettino

លោក​ Mauricio Pochettino គ្រូ​បង្វឹក​ក្រុម​ Tottenham

ក្លឹបបារាំង​ PSG របស់​ព្រះចៅ​កាតា បាន​ព្រមាន​លោក Unai Emery ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​ថា​ កៅអី​របស់​លោក​ក្តៅ​ហើយ ប្រសិន​បើ​មិន​អាច​ដឹកនាំ​ក្រុម​ដល់​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ។
Unai Emery
លោក Unai Emery ​គ្រូ​បង្វឹក​ក្លឹប​ PSG​​

អ្នកចាត់ការទូទៅរបស់ក្រុមញញួរធំរូបនេះ ត្រូវ​បាន​គេ​ជឿ​ថា​អាច​នឹង​ធ្លាក់​ចេញ​ជាមួយ​នឹង​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ពិភពលោក Neymar បើ​ទោះ​ជា​កន្លង​មក​លោក​ធ្លាប់​ដឹក​នាំ​ក្លឹប​ឲ្យ​ជោគជ័យ​ក្តី។
Jose Mourinho
លោក Jose Mourinho គ្រូ​បង្វឹក​ក្រុម Man Utd
លោក Jose Mourinho គ្រូ​បង្វឹក​ក្រុម Man Utd កាល​ពី​សប្តាហ៍​មុន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​អាច​នឹង​ចាប់អារម្មណ៍​ជំនួស​តំណែង Emery នៅ PSG ខណៈ​ដែល​ក្លឹប​ PSG បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​លោក Pochettino ទៅ​វិញ។
Mauricio Pochettino
Pochettino កំពុង​មាន​ទីផ្សារ​ ព្រោះ​លោក​កំពុង​ដឹកនាំ​ Spurs ត្រចះ​ត្រចង់​ខ្លាំង ពិសេស​បន្ទាប់​ពី​ក្រុម​​មាន់​ខ្នាយ​មាស​បំបាក់​ Real Madrid ៣-១។ គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ វ័យ ៤៥ ឆ្នាំ ធ្លាប់​ជា​អតីត​កីឡាករ​​លេង​ឱ្យ​ PSG បាន​២​ឆ្នាំ ដែល​លោក​អាច​នឹង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​ក្រុម​អ្នក​គាំ​ទ្រ។
ប្រភពពី: Postsport_News