កំពូលខ្សែបម្រើកំណត់ត្រា 89លានផោន ថ្លៃបំផុតរបស់ក្រុម Man.United កីឡាករ PaulPogba មិនបានបង្ហាញវត្តមាន នៅលើទីលានក្នុងជំនួប មិត្តភាពរវាង ក្រុមជម្រើសជាតិបារាំង និង ក្រុមជម្រើសជាតិវេលនោះទេ ដោយសាររបួសសរសៃពួរជង្គង់ ចាប់តាំងពីខែកញ្ញាមកម្លេះ។

ប៉ុន្តែខ្សែបម្រើវ័យ 24ឆ្នាំរូបនេះបានបង្ហាញខ្លួននៅទីកន្លែងជិតបន្ទប់ផ្លាស់សំលៀកបំពាក់ក្រោយជំនួបជ័យជំនះ ដោយមានការស្វាគមន៏ជាមួយមិត្តរួមក្រុម ហើយអ្វីដែលជាការចាប់អារម្មណ៏នោះគឺកាយវិការនៃការទទួលស្វាគមន៏របស់ Pogba មានលក្ខណៈប្លែកត្រង់ថា ក្រោយពីចាប់ដៃដោយម្រាមទាំងប្រាំរួច គឺ អតីតខ្សែប្រយុទ្ធក្រុម Juventus រូបនេះ បន្ទាប់ពីចាប់ដៃរួច រូបគេបានយកមេដៃចុចលើមិត្តរួមជាតិស្ទើរតែគ្រប់គ្នា ដែលជាការបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទនិងចង់ផ្តល់ភាពកក់ក្តៅ រួមជាមួយការសម្តែងការអបអរសាទរដល់មិត្តរួមជាតិមានដូចជា Samuel Umtiti, Raphael Varane, Alexandre Lacazette, Florian Thauvin, Anthony Martial, Nabil Fekir និងLaurent Koscielny ។


Via: Cambosport