យោង​តាមសារព៌តមាន The Sun តារា​ម៉ូដែល​ស្រី​​សញ្ជាតិ ព័រទុយហ្គាល់​​ម្នាក់​បាន​ទម្លាយ​រឿង​គ្រប់​យ៉ាង ដែលតារាឆ្នើមរបស់ក្រុមស្តេចសរ Real Madrid គឺកីឡាករ Cristiano Ronaldo ​ ធ្លាប់​ផ្ញើ​សា​ទាក់ទង​ និង​គេង​ជាមួយ​គ្នា​ក្បត់​​មិត្ត​ស្រី​បច្ចុប្បន្ន​នាង Georgina Rodriguez ។
Natacha Rodrigues​ vs Ronaldo
Natacha Rodrigues ដែល​ជា​ម៉ូដែល​ស្រី​ខាង​លើ​បាន​រាយរាប់​ថា កីឡាករ​ឆ្នើម​ Real Madrid រូប​នេះ​បាន​ផ្ញើ​សា​មក​នាង​ថា ៖”ខ្ញុំ​ស្រឡាញ់​គូថ​របស់​អ្នក ខ្ញុំ​ចង់​ឃើញ​វា”។ បន្ទាប់​អ្នក​ទាំង​ពីរ​ក៏​បាន​ណាត់​ជួប​គ្នា ព្រម​ទាំង​បាន​គេង​ជាមួយ​គ្នា​កាល​ពី​ខែ មីនា​ឆ្នាំ​នេះ អំឡុង​ពេល​នោះ Ronaldo និង Georgina ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ទៅ​ហើយ។
Natacha Rodrigues
តារា​វ័យ​២១​ឆ្នាំ​បាន​បន្ត​ថា ជា​ច្រើន​ម៉ោង​កន្លង​ផុត​ទៅ ម្ចាស់​ពាន​កីឡាករ​​បាល់ទាត់​ល្អ​បំផុត​​ថ្មីថ្មោង​នេះ​​បាន​ប្រាប់​នាង ត្រូវ​រក្សា​ការ​សម្ងាត់​មិន​ត្រូវ​ប្រាប់​នរណា​ទេ។ “ខ្ញុំ​ដឹង​គេ​មាន​មិត្ត​ស្រី​ហើយ​ ប៉ុន្តែ​ពួក​យើង​រាប់​អាន​គ្នា​ជាមិត្ត​ប៉ុណ្ណោះ​ ពួក​យើង​ជឿជាក់​គ្នា។​ គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់។ រាត្រី​របស់​ពួក​យើង​ពិត​ជា​អស្ចារ្យ”។ សម្ដី Natacha។
Cristiano Ronaldo
Natacha បន្ថែម​ថា៖ “ប៉ុន្តែ​ក្រោយ​មក​ទៀត ខ្ញុំ​បាន​ប្រាប់​គេ​ថា​ ខ្ញុំ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​កម្មវិធី​​កម្សាន្ត​មួយ​នៅ​ព័រទុយហ្គាល់ តែ Ronaldo ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ទៅ។ នៅ​ពេល​នោះ​​ខ្ញុំ​នៅ​តែ​​ទៅ​ហើយ​គេ​បាន​​ផ្ដាច់​ការ​ទាក់ទង​ជាមួយ​ខ្ញុំុ។ ពេល​នេះ​ខ្ញុំ​ដឹង​ថា គេ​ទុក​ខ្ញុំ​គ្រាន់​កម្សាន្ត​ប៉ុណ្ណោះ។ យ៉ាង​ណា​ខ្ញុំ​មិន​ស្ដាយ​អ្វី​ទេ​ ព្រោះ​នៅ​ជាមួយ​គេ​ វា​ដូចជា​សុបិន​ខ្ញុំ​ក្លាយ​ជា​ការ​ពិត តែ​មាន​អារម្មណ៍​គេ​ក្បត់​ខ្លះ​ដែរ”៕ ​​​​​
Cristiano Ronaldo vs Natacha Rodrigues
Natacha Rodrigues
Via: Postsport-News