គ្រូបង្វឹកចាស់វស្សារបស់ Arsenal លោក Arsene Wenger ចង់បានខ្សែប្រយុទ្ធឆ្នើម Wilfried Zaha របស់ក្រុមស្ទាំងខៀវ Crystal Palace ដើម្បីមកជំនួស Alexis Sanchez ដែលមិនទាន់បន្តកុងត្រាថ្មីជាមួយក្រុម និង អាចចាកចេញពីកីឡាដ្ឋាន Ethihad Stadium នាខែមករាខាងមុខនេះ។អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Wenger បានត្រៀមទឹកប្រាក់ 35លានផោន ដើម្បីដេញថ្លៃនាំយកកីឡាករ ខ្សែប្រយុទ្ធ វ័យ 25ឆ្នាំ សញ្ជាតិកូឌីវ៍័ររូបនេះមករួមក្រុម។

សម្រាប់រដូវកាលថ្មីនេះអតីតខ្សែប្រយុទ្ធក្រុម Man.United រូបនេះ Zaha រកគ្រាប់បាល់បាន 2គ្រាប់ហើយអោយក្រុម ហើយដូវកាលមុនបានជួយក្រុម Crystal Palace រួចផុតពីតំបន់ដែលត្រូវគេកាត់ចោលបន្ទាប់ពីជាពីរបួសជង្គង់ ក្រោយផ្តួលជើងខ្លាំង Chelsea និង West Ham រួចមក។

វីឌីអូបង្ហាញពីការលេងដ៏ប៉ិនប្រសប់របស់ Zaha ៖

Via: Cambosport