ក្រោយបង្ករឿងអាម៉ាស់បញ្ចេញក្បាច់គុនកុងហ្វូ ទាត់ទៅលើអ្នកគាំទ្រក្លឹប Olympic Marseille ខ្លួនឯងកំលុងពេលបរាជ័យចាញ់ក្រុម Vitoria ក្នុងការប្រកួតនៅក្របខណ្ឌ Europa league កាលពីថ្ងៃទី2 វិច្ឆិកា 2017 ដោយចោតថាបានរំខានរូបគេ។ បន្ទាប់ពីប្រព្រឹត្តសកម្មភាពមិនគួរគប្បីនេះហើយ ខ្សែការពារឆ្វេង Patrice Evra ត្រូវបានសហព័ន្ធបាល់ទាត់បាល់ទាត់ UEFA ពិន័យរូបគេមិនអោយចូលរួមប្រកួតរហូតដល់បំណាច់រដូវកាលថ្មី(2017-2018)នេះ។

អតីតប្រធានក្រុមជម្រើសជាតិបារាំង រូបនេះត្រូវបានភ្នាក់ងាររបស់ខ្លួន លោក Federico Pastorello បានបដិសេធថា៖ កីឡាករវ័យ 36ឆ្នាំរូបនេះ មិនទាន់បានព្យួរស្បែកជើងហ្គ្រាំប៉ុង ដើម្បីលាឈប់ពីបាល់ទាត់ក្រោយបង្ករឿងដែលមិនអាចទទួលយកបាននេះទេ ហើយរូបគេមានសុខភាពល្អអាចនៅលេងបាល់រហូតដល់ 5-6ឆ្នាំទៀតឯណោះ ហើយរូបគេនិងមិនវិលត្រលប់ទៅលេងនៅក្រុម Juventus វិញនោះទេ តែអាចជាក្រុម Napoli ប៉ុន្តែយើងមិនទាន់ប្រាកដនៅឡើយ។

Evra កីឡាករមានដើមកំនើតនៅប្រទេសសេណេហ្គាល់ប៉ុន្តែបានចូលសញ្ជាតិបារាំងរូបនេះ ធ្លាប់លេងអោយក្រុម ធំៗដូចជា Man.United នៅចន្លោះឆ្នាំ(2006-2014) និង ផ្លាស់ទៅលេងនៅក្រុម Juventus នាឆ្នាំ(2014-2017 )មុនផ្ទេរត្រលប់មកលេងនៅស្រុកកំណើតវិញជាមួយក្រុម Olympic Marseille រហូតដល់បច្ចុប្បន្ន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun