Neymar ខ្សែប្រយុទ្ធកំនត់ត្រាថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ស្រក់ទឹកភ្នែកអួលដើមករ ហើយបានដើរចេញពីបន្ទប់សន្និសិទសារព័ត៌មាន បន្ទាប់ពីគ្រូបង្វឹកជម្រើសជាតិប្រេស៊ីល Tite ថ្លែងការពារកូនក្រុមរបស់ខ្លួន បន្ទាប់ពីជ័យជម្នះក្នុងជំនួបមិត្តភាព 3-1 លើក្រុមជប៉ុន កាលពីចុងសប្តាហ៏កន្លងទៅនេះនៅកីឡាដ្ឋាន Stade Pierre-Mauroy ជាទឹកដីរបស់ក្រុម Lille។
neymar jr
គ្រូបង្គោលឈុតធំ និង ជាអ្នកចាត់ការទូទៅក្រុមជើងឯក World Cup 5 សម័យលោក Tite បាន ច្រានចោលពីការចោតប្រកាន់លើកឡើង ក៏ដូចជាពាក្យចចាមអារ៉ាមដែលចោទថា Neymar មានបញ្ហាជាមួយគ្រូបង្វឹក ក្រុមបាល់ទាត់អាជីព PSG គឺលោក Unai Emery និងជាមួយរូបលោកផ្ទាល់នារយៈកាលកន្លងមក។

សម្រាប់រូបសាមីខ្លួនផ្ទាល់វិញ Neymar បានបកស្រាយយ៉ាងខ្លីក្រោយត្រលប់ពីសម្រាក និង សម្រួលអារម្មណ៏វិញថា៖ ខ្ញុំមកទីនេះគឺដោយសារតែមានអ្នកគាំទ្រខ្ញុំ ខ្ញុំមិនមានបញ្ហាល្អក់កករជាមួយអ្នកចាត់ការទូទៅ រឺមិត្តរួមក្រុម Cavani ទៀតទេ អ្វីៗត្រូវបានដោះស្រាយរួចរាល់ហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ theguardian