ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវជួបក្រុមខ្លាំងបំផុតក្នុងពិភពលោកក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅរាត្រីនេះ ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល នាកីឡដ្ឋាន Wembley។ នេះបើតាមការបញ្ជាក់ប្រាប់កីឡាកររបស់ខ្លួនពីលោក Gareth Southgate ដែលជាអ្នកចាត់ការទូទៅ។

បើទោះបីអវត្តមានតារាឆ្នើមៗជាច្រើនដោយសារតែបញ្ហារបួសក៏ដោយ ប៉ុន្តែក្រុមប្រជុំដោយកីឡាករគ្មានបទពិសោធរបស់អង់គ្លេស បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកោតសរសើរក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ខណៈដែលអ្នកចាំទី Jordan Pickford និងកីឡាករ Ruben Loftus-Cheek បា
ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានកត់ត្រាជ័យជម្នះដល់ទៅ១៣លើក ក្នុងចំណោមការប្រកួតទាំង១៦លើករបស់ពួកគេ ចាប់តាំងពីលោក Tite ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែមិថុនា ឆ្នាំមុន ហើយជាមួយនឹងការមានតារាឆ្នើមៗដូចជា Neymar និង Gabriel Jesus ក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ។ លោក Southgate បាននិយាយថា៖ ប្រេស៊ីល នឹងផ្តល់ទម្រង់លេងដែលមិនអាចព្យាករបាន។

នៅឯទីលានហ្វឹកហាត់របស់ក្លិប Tottenham Hotspur ក្នុងតំបន់ Enfield ភាគខាងជើងទីក្រុងឡុងដ៍ លោក Southgate បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «វាមានការឆ្លើយតបដ៏ល្អមួយទៅនឹងទម្រង់លេងកាលពីរាត្រីមុន ប៉ុន្តែ យើងនឹងកាត់សេចក្តីម្តងទៀតទៅលើអ្វីដែលកើតនៅថ្ងៃស្អែកនេះ»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «យើងកំពុងតែស្ថិតក្នុងការសាកល្បងដ៏តានតឹងមួយ។ ប្រេស៊ីល កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ។ យើងនឹងត្រូវប្រកួតជាមួយនឹងក្រុមខ្លាំងបំផុតក្នុងពិភពលោក ដែលបានផ្តួលរាល់ក្រុមខ្លាំងៗទាំងអស់ក្នុងការប្រកួតជម្រុះនៅអាហ្វ្រិកខាងត្បូង ដែលជាការប្រកួតដ៏លំបាកបំផុតក្នុងការទៅកាន់ជុំផ្តាច់ព្រ័ត្រនៃ World Cup។ យើងត្រូវតែផ្តោតអារម្មណ៍ដើម្បីមានឱកាសក្នុងការឈ្នះការប្រកួតនេះ»។ ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia