Isco បានចាប់ផ្តើមអាជីពធ្វើជាកីឡាបាល់ទាត់ជាមួយក្រុម Valencia​ នៅក្នុងឆ្នាំ2010 មុនផ្ទេរទៅក្រុម Malaga ក្នុងឆ្នាំ 2011។ ហើយបន្ទាប់មកទៀតរូបគេ ក៏បានផ្ទេរពីក្រុម Malaga មកក្រុម Real Madrid ក្នុងឆ្នាំ 2013 ក្នុងតម្លៃ 27 លានផោន។ Isco បានរកគ្រាប់បាល់បានមកដល់បច្ចុប្បន្នសរុប 53 គ្រាប់ ជាមួយការបង្ហាញខ្លួន 270 ប្រកួតនៅគ្រប់ក្របខណ្ឌ ជាមួយការជួយក្រុម Real Madrid លើកពាន La Liga 1 ដង និង Champion League 3 ដង។


Isco កីឡាករនាំលេង (Playmaker) វ័យ 25 ឆ្នាំរបស់ក្រុមជម្រើសជាតិអេស្បាញ និង ក្រុមស្តេចស Real Madrid អតីតខ្សែបម្រើក្រុម Malaga រូបនេះ បានអភិវឌ្ឍខ្លួននៅរយៈពេល 2ឆ្នាំចុងក្រោយនេះ ក្លាយជាកីឡាករដ៏មានសក្តានុពល របស់អ្នកចាត់ការទូទៅ Zinedine Zidane។ សម្រាប់រដូវកាល(2017-2018) នេះ រូបគេមានវត្តមាន 25ប្រកួតស៊ុតបញ្ចូលទីបាន 9គ្រាប់ និងចែកបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល 3ដងផងដែរ។

ចង់ដឹងថាកីឡាកររូបនេះមានជំនាញដ៏ប៉ិនប្រសប់យ៉ាងណា សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា៖

ប្រភពពី: Cambosport