កីឡាករខ្សែការពារឆ្នើមជើងចាស់ បីរូបផ្សេងទៀតមាន 1.ខ្សែការពារកណ្តាល Daniele De Rossi របស់ក្រុម As Roma វ័យ 34ឆ្នាំ, ខ្សែការពារកណ្តាល 2.Giorgio Chiellini និង 3.Andrea Barzagli របស់ក្រុម Juventus បានប្រកាសចូលនិវត្តន៍ព្រមគ្នាបន្ទាប់ពីកាពីតែនក្រុមគឺអ្នកចាំទី Gianluigi Buffon ក្រោយមិនអាចស្រោចស្រង់ក្រុមជម្រើសជាតិអ៊ីតាលីកក់កៅកៅអីទៅលេងនៅព្រឹត្តការណ៏ World Cup នៅប្រទេសរុស្សី នាឆ្នាំក្រោយនេះបាន។ ក្រុមអសូរី អ៊ីតាលីម្ចាស់ជើងឯក World Cup 2006 បានបាត់បង់ឪកាសមិនអាចចូលរួម World Cup 2018 ក្រោយការប្រកួតបានត្រឹមស្មើជាមួយស៊ុយអែត ០-០ ក្នុងជើងទី2 វគ្គ Play-off បន្ទាប់កពីជើងទី1 ទទួលបរាជ័យ 1-០ នៅទឹកដីស៊ុយអែត។ សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីការខកខាននេះគឺមិនធ្លាប់មានសម្រាប់ព្រឹតិ្តការណ៏ 4ឆ្នាំ/ម្តងរបស់ពិភពលោក គិតចាប់ចាប់តាំងពីឆ្នាំ1958 មក។



សម្រាប់កីឡាករខ្សែការពារជើងចាស់ De Rossi ធ្លាប់រកគ្រាប់បាល់អោយក្រុមជម្រើសជាតិបាន 21គ្រាប់ និងបង្ហាញខ្លួន 117ប្រកួតបានប្រាប់ RAI ថា៖ “វាជាស្រមោលអន្ធកាលដ៏ខ្មៅងងឹតសម្រាប់ក្រុមរបស់ពួកយើងនាថ្ងៃនេះ“។ ស្របពេលគ្នានោះដែរ Barzagli ដែលជាមិត្តរួមក្រុមនៅក្លឹប Juventus ជាមួយ Buffon ក៏បានថ្លែងប្រាប់សារពត៌មានដូចគ្នាផងដែរថា៖ “ក្នុងជិវិត និង អាជីពបាល់ទាត់នេះ វាគឺជារឿងខកបំណងដ៏ធំធេងបំផុតក្នុងជីវិតរបស់ខ្ញុំ“៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ espnfc