ក្រុម Barcelona កំពុងដុតដៃដុតជើង ត្រៀមលក់ចេញកីឡាករមួយចំនួន ក្នុងន័យបង្កើនថវិកាយ៉ាងហោចណាស់ 84 ភាគរយ នៃថវិកាសរុបដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Philppe Coutinho របស់ក្រុមហង្សក្រហម​ Liverpool កំលុងពេលទីផ្សាដោះដូរកីឡាករនិងបើកនៅខែមករាខាងមុខនេះ។ គេទំព័រកីឡាអេស្បាញ Mundo Deportivo បានចុះផ្សាយថាៈ ក្រុមអ្នកមានបុណ្យBarcelona ចាំបាច់បំផុតត្រូវតែលក់កីឡាករមួយចំនួនដើម្បីគៀងគរហិរញ្ញវត្តុអោយបានគ្រប់គ្រាន់ ក្នុងការដាក់សំណើរដេញថ្លៃសាជាថ្មីដល់ខ្សែប្រយុទ្ធប្រេស៊ីលCoutinho នៅក្នុងតម្លៃ 105លានផោន បន្ទាប់ពីខកខាន នាំយកអតីតខ្សែប្រយុទ្ធក្លឹបInter Milan រូបនេះកាលពីមុនចាប់ផ្តើមរដូវកាលថ្មីកន្លងមក។

កីឡាករទាំង5រូបនោះមានដូចជាៈ1.ខ្សែបម្រើតួគី Arda Turan ដែលមានក្លឹបកំពូលនៅប្រទេសចិន និង ក្លឹបយក្សនៅស្រុកកំណើតគឺ Galatasaray កំពុងចាប់អារម្មណ៏។ 2.ខ្សែការពារកណ្តាលសញ្ជាតិបែលហ្សិក កីឡាករ Thomas Vermaelen និង 3.ខ្សែការពារ Aleix Vidal ទោះបីពួកគេនៅសល់កិច្ចសន្យាលេងអោយក្លឹបនៅឡើយង។ 4.ខ្សែបម្រើ Andre Gomes និង Paco Alcacer ដែលកីឡាករទាំងពីរបានចាកចេញពីក្រុម Valencia មកចូលរួមជាមួយ Barcelona កាលពីឆ្នាំ2016កន្លងមក។

İspanya Birinci Futbol Ligi (La Liga) kapsamında düzenlenen karşılaşmada, FC Barcelona ve Osasuna takımları Barselona’daki Nou Camp Stadı’nda karşı karşıya geldi. Bir pozisyonda Barcelona takımının oyuncusu Arda Turan rakipleri ile mücadele etti. ( Albert Llop – Anadolu Ajansı )




កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun