គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហាញពីសេចក្តីព្រួយបារម្មណ៏របស់លោកចំពោះកូនក្រុម និងជាខ្សែប្រយុទ្ធឆ្នើមកីឡាករ Sadio Mane បន្ទាប់ពីរូបគេខកខានអស់រយៈពេលមួយខែមិនបានបង្ហាញខ្លួនអោយក្រុមដោយសាររបួសសរសៃពួរជង្គង់ ហើយអ្នកចាត់ការទូទៅសញ្ជាត់អាឡឺម៉ង់រូបនេះយល់ឃើញថា បញ្ហារបស់ Mane អាចនិងរើឡើងវិញ។ ប៉ុន្តែបន្ទាប់ពីត្រលប់ពីការជាប់បម្រាមក្រោយបង្កកំហុសទៅលើអ្នកចាំទី Man.City កន្លងមករូបគេបានបង្ហាញខ្លួនបានតែម្តងគត់សម្រាប់ការប្រកួតទល់និងក្រុម West Ham United ។

Mane ទើបតែបញ្ចប់ភារកិច្ចជួយក្រុមជម្រើសជាតិសេណេហ្គាល់មានកៅអីមួយទៅលេង World Cup 2018 ក្រោយពីផ្តួលក្រុមអាហ្វ្រឹកខាងត្បូងដោយលទ្ធផល 2:0 មក។ ស្របពេលអ្នកគាំទ្រ សង្ឃឹមថារូបគេអាចនិងចូលលេងក្នុងជំនួបជួប ជាមួយមចាស់របស់គេគឺ Southampton នៅចុងសប្តាហ៏នេះបានវិញបាន។

កែសម្រួលដោយ​​៖ Cambosport
ប្រភព៖ thesun