ក្រុម Real Madrid បានបញ្ចុះតម្លៃខ្លួនតារាមានថ្លៃបំផុតរបស់ក្រុមខ្សែប្រយុទ្ធ Gareth Bale ក្រោយពីការចង់បានរូបគេពីក្រុម Man.United ក្រោយពីរូបគេត្រូវញាំញីដោយសាររបួសប្រអប់ជើង (ភ្នែកគោ)ម្តងហើយម្តងទៀត នៅរដូវកាលថ្មីនេះនិងទើបតែបង្ហាញខ្លួនអោយក្រុមបាន 19ប្រកួតប៉ុណ្ណោះ។ ក្រោយក្រុម Man.United ធ្លាប់ចង់បានកីឡាករ Bale ជម្រើសជាតិវែលខ្សែប្រយុទ្ធស្លាបវ័យ 28ឆ្នាំ កំលុងពេលមុនចាប់ផ្តើមរដូវកាលថ្មី កន្លងមក ហើយ Real Madrid ខកខានក្នុងការនាំយកកីឡាករ Kilyan Mbappe បន្ទាប់ពីកីឡាករវ័យ 18ឆ្នាំរូបនោះ ជ្រើសរើសការផ្ទេរទៅលេងនៅក្រុម PSG ក្នុងលក្ខណ្ឌខ្ចីជើង មុនពេលផ្ទេរជាអន្រ្តៃយ៏នៅឆ្នាំ2018 ខាងមុខ។

យោងសារពត៌ក្នុងប្រទេសអេស្បាញបានអោយដឹងថា៖ គ្រូបង្វឹក Zinidine Zidane របស់ក្រុមជើងឯក La Liga (2016-2017) បានអស់ភាពអត់ធ្មត់ និង សម្រេចបញ្ចេញតម្លៃខ្លួនកីឡាករ Bale ដែលបានជួយក្រុមឈ្នះពានរង្វាន់ Champion League 3 សម័យមួយនេះហើយ គឺមានតម្លៃក្នុងចន្លោះពី 62លានផោន ទៅ 69លានផោន ប្រសិនជាក្លឹបណាចង់បានរូបគេគឺអាចចរចារបាន ហើយនោះជាតម្លៃដែលក្រុម Man.United ធ្លាប់បានដេញថ្លៃកន្លងមក។ Bale បានផ្ទេរពីក្រុម Spur មកចូលរួមជាមួយក្រុមស្តេចស Real Madrid កាលពីឆ្នាំ2013 ក្នុងតម្លៃ 87 លានផោន ពោលគឺថ្លៃបំផុតលើលោកក្នុងពេលនោះ។
រីឯលោក Cris Coleman ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវែល បានផ្តល់ជាយោបល់ដល់ Bale ថា គួរតែទៅលេងនៅទីកន្លែងណា ដែលធ្វើអោយខ្លួនឯងសប្បាយចិត្ត ហើយទីនោះនិងនាំអោយយើងក្លាយជាកីឡាករដ៏អស្ចារ្យ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun