Cristiano Ronaldo ប្រាប់ប្រធានក្លឹប Real Madrid លោក Floretino Perez ពីការចង់ចេញពីក្រុមនៅខែមិថុនាខាងមុខបន្ទាប់ពីការដាក់សំណើរលើតុសាជាថ្មីសម្រាប់បន្តកិច្ចសន្យា ដែលកំពូលខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ គិតថាវាមិនបានផ្តល់តម្លៃសម្រាប់ខ្លួន។

ជាថ្មីម្តងទៀតអ្នកសារពត៌មានមួយរូបធ្វើការអោយកម្មវិធីទូរទស្សន៏ក្នុងប្រទេសអេស្បាញ El Chiringuito គឺលោក Edu Aguirre បានអោយដឹងថា៖ Cristiano Ronaldo បានបដិសេធ សំណើរបន្តកិច្ចសន្យាថ្មី និង បានប្រាប់ប្រធានក្លឹបលោក Florentino Perez អំពីរឿងដែលចង់ចាកចេញ ពីក្រុមនៅថ្ងៃទី30ខែមិថុនា2018 ខាងមុខនេះ ព្រមជាមួយការដាក់តម្លៃខ្លួនសម្រាប់រូបគេសមរម្យផង ប៉ុន្តែភ្លាមៗនោះសំណើររបស់គេត្រូវបានច្រានចោល។

លោក Aguirre បន្តថា៖ ហេតុផលមិនទាន់ជាក់ច្បាស់នៅឡើយពីបញ្ហានេះ ប៉ុន្តែវាមិនមែនជារឿងហិរញ្ញវត្តុទេ ប៉ុន្តែវាជាការរង ផលប៉ះពាល់មួយចំនួនរវាង Ronaldo និង លទ្ធផលក្រុមទាំងមូលកន្លងមកដែលធ្វើមិនបានល្អចាប់តាំងពីការចាប់ផ្តើមរដូវកាល ជាពិសេសគឺការប្រកួត ការពារតំណែង ជើងឯកនៅក្របខណ្ឌ Champion League ទៅវិញទេ ស្របពេលដែលបច្ចុប្បន្ននេះកំពូលខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោករូបនេះ ទើបតែរកបានគ្រាប់បាល់បញ្ចូលទី 1គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុម។ យ៉ាងនេះក្តីលោកAguirre បានបញ្ជាក់សារជាថ្មីថាៈ Ronaldo ពិតជាត្រូវការកំលាំងចិត្ត ការគាំទ្រ និង ក្តីស្រលាញ់ពីសំណាក់ប្រិយមិត្តក្នុងខណៈនេះ ស្របពេលរូបគេក៏ធ្លាប់បង្ហាញពីភក្តីភាពស្មោះត្រង់ចំពោះក្រុមនិងអ្នកគាំទ្រនៅកីឡាដ្ឋាន Santiago Bernabeu កន្លងមកផងដែរ។

នៅក្នុងបទសម្ភាសន៏ត្រូវបានដកស្រង់សម្តីរបស់ម្ចាស់ពានរង្វាន់បាល់មាស4សម័យRonaldo បានប្រមើលឃើញថាៈ ក្រុមReal Madrid បានធ្លាក់ចុះទម្រង់លេង ក្រោយពីការបណ្តោយអោយខ្សែការពារ Pepe,ខ្សែបម្រើ-ប្រយុទ្ធJames Rodriguez និង ខ្សែប្រយុទ្ធAlvaro Morata ចាកចេញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ ​Thesun