Javier Mascherano ខ្សែការពារកណ្តាលរបស់ក្រុម Barcelona នឹងត្រូវអវត្តមានរយៈពេលមួយខែ ដោយសារតែរបួសសរសៃពួរ។ អតីតកីឡាករ West Ham United និង Liverpool រូបនេះ មានការឈឺចាប់នៅត្រង់ជើងខាងស្តាំកំលុងពេលបញ្ចប់ការប្រកួតអាហ្សង់ទីន ប្រកួតមិត្តភាពចាញ់នីហ្សេរីយ៉ា 4:2 នៅប្រទេសរុស្សីកាលពីថ្ងៃអង្គារកន្លងទៅនៅកីឡាដ្ឋាន Krasnodar ប្រទេសរុស្សី។ក្រោយការធ្វើតេស្ដកាលពីថ្ងៃពុធ ម្សិលមិញបានអោយដឹងថាកីឡាកររូបនេះត្រូវសម្រាករយៈពេលរហូតដល់ 4សប្តាហ៏។

Mascherano វ័យ 33ឆ្នាំ នឹងត្រូវអវត្តមានរហូតដល់ថ្ងៃប្រារព្ធពិធីបុណ្យ Christmas ព្រមទាំងការប្រកួតដ៏សំខាន់ៗនៅក្របខណ្ឌ La Liga នៅថ្ងៃសៅរ៍នេះផងដែរ។ ក្រុមកំពូលតារាង Barcelona បច្ចុប្បន្នមាន កំពុងមាន 31ពិន្ទុឈរលើកំពូលតារាង La Liga តាមពីក្រោយដោយ ដោយក្រុម Valencia និង ក្រុមស្តេចស Real Madrid៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport Illustrated