ក្រោយរងបរាជ័យចាញ់ក្រុមនីហ្សេរីយ៉ាក្នុងជំនួបមិត្តភាពដោយលទ្ធផល 2 ទល់នឹង4 កាលពីថ្ងៃម្សិលមិញនៅប្រទេសរុស្សី វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បាននិយាយថាចង់មកដឹកនាំអាហ្សង់ទីនសាជាថ្មី។ អធិរាជបាល់ទាត់ និង ជាវីរបុរសដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup ឆ្នាំ 1986 រូបនេះ បានសរសរ និងបង្ហោះតារាងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម(Instagram) ជាផ្លូវការរបស់ខ្លួន បង្ហាញពីស្ថិតិគ្រូបង្វឹកអាហ្សង់ទីន 11រូប ដោយក្នុងនោះមានទាំង Maradona ខ្លួនឯងមានអត្រាភាគរយខ្ពស់ជាងគេរហូតដល់ 75% ក្រោយពីធ្លាប់ដឹកនាំជម្រើសជាតិកំលុងឆ្នាំ 2008 ដល់ 2010។

Maradona បានសរសេរក្រោមរូបភាពនោះថា៖ “នរណាជោគជ័យច្រើនជាងគេ? សូមធ្វើការសន្នត់ដោយខ្លួនឯងទៅ។ មិនមែនជាកំហុសកីឡាករយើងទេ តែជាកំហុសអ្នកទទួលខុសត្រូវក្នុងការដឹកនាំ។ ខ្ញុំមិនសប្បាយចិត្ត(គ្រូបង្វឹក) បានធ្វើអោយកិត្តិយសរបស់ក្រុមជម្រើសជាតិយើងធ្លាក់ចុះ“។ Maradona រហ្សនាមខ្លាកន្តឿវ័យ 53ឆ្នាំរូបនេះនិយាយយ៉ាងខ្លីថា៖ “ខ្ញុំចង់ត្រលប់មកដឹកនាំក្រុមជម្រើសជាតិវិញ“។

រំលឹកឡើងវិញផងដែរក្នុងពេលជាបំពេញតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិ Maradona បានដឹកនាំចំនួន 24ប្រកួត ឈ្នះ18 មិនដែលស្មើ និងចាញ់ 6ដង នៅឆ្នាំ 2010បានជួយឲ្យអាហ្សង់ទីន ឈានមកដល់វគ្គ 8ក្រុមចុងក្រោយ កាលពីព្រឹត្តការណ៏ World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ប៉ុន្តែបរាជ័យក្រោមស្នាដៃក្រុមអាឡឺម៉ង់ដោយលទ្ធផល 4:0។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ goal