ខ្សែបម្រើកំណត់ត្រាថ្លៃបំផុតរបស់ក្រុម Man.United កីឡាករ Paul Pogba និងខ្សែប្រយុទ្ធ Zlatan Ibrahimovic និងត្រលប់មកទីលានប្រកួតវិញទាន់ពេលសម្រាប់ការទទួលស្វាគមន៏ក្រុម Newcastle United ក្នុងការប្រកួត នៅក្របខណ្ឌ Premier League នាថ្ងៃសៅរ៏នេះ។ សម្រាប់ Pogba បានអវត្តមានលេងអោយក្រុម Man.United 12ប្រកួតហើយ គិតចាប់តាំងពីជ័យជំនះ 3:0 លើក្រុម Basel នាខែកញ្ញា និងអាចចូលរួមប្រកួតនៅក្របខណ្ឌ Champion League នៅសប្តាហ៏ក្រោយជាមួយក្រុម Basel វិញផងដែរ។

រីឯខ្សែប្រយុទ្ធចាស់វស្សា Ibrahimovic វ័យ 36ឆ្នាំ ក្រោយបន្តកិច្ចសន្យាជាមួយក្រុម Man.United បានវិលត្រលប់មកហ្វឹកហាត់និងត្រៀមចូលរួមប្រកួតសម្រាប់សប្តាហ៏នេះ ដើម្បីចាប់ដៃគូគ្នាជាមួយ LuKaku ក្រោយពីញាំញីដោយសាររបួសជង្គង់គិតចាប់តាំងពីខែមេសាមក។ រីឯខ្សែការពារ Marcus Rojo ក៏និងត្រលប់មកជួយក្រុមវិញផងដែរក្រោយរបួសជង្គង់ហើយសម្រាកព្យាបាលអស់ 7ខែមកហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun