ខ្សែបម្រើ Angel Di Maria ត្រូវបានអតីតគ្រូបង្វឹកលោក Luis Van Gaal នាំយកមករួមក្រុម ប៉ុន្តែបានចំណាយពេលលេងអោយក្រុម Man.United បានមួយរដូវកាលប៉ុណ្ណោះ ក៏សម្រេចចិត្តចាកចេញដើម្បីទៅចូលរួមជាមួយក្រុមយក្ស Paris Saint Germain កាលពីឆ្នាំ 2014 ដោយសារមូលហេតុមិនសប្បាយចិត្តជាមួយហេតុផល 2ចំណុច ដោយយោង Esporte Interativo បានចុះផ្សាយពីការប្រាប់អោយដឹងក្នុងបទសម្ភាសន៏របស់អតីតបុគ្គលិកផ្នែកបកប្រែប្រចាំក្លឹបឈ្មោះ Debora Gomes ដែលធ្លាប់ធ្វើការជាមួយកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ។

ហេតុផលទី1 គឺការចុះហត្ថលេខានាំយកកីឡាកររត់លឿន Di Maria រូបនេះរូបគេស្វែងយល់ថាការមកដល់កីឡាដ្ឋាន Old Trafford គោលបំណងជួយក្រុមឈ្នះពានរង្វាន់ តែតាមពិតគឺក្លឹបមានបំណងធ្វើអាជីវកម្មជាមួយការរកប្រាក់ចំណូលពីការលក់អាវយឺត(T-shirt)ទៅវិញទេ។ ក្រោយពីការចូលនិវត្តន៏របស់ Sir Alex Ferguson ក្រុមទាំងមូលផ្តោតអារម្មណ៏ទៅលើការបង្កើនប្រាក់ចំណូលពីការលក់ផលិតផល(អាវយឺត) របស់ក្រុមច្រើនជាងអោយតម្លៃកីឡាករលេងល្អ។ មូលហេតុនេះហើយដែលធ្វើអោយសម្ព័ន្ធភាពរវាង Di Maria និងក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអង់គ្លេសមួយនេះឈានដល់ផ្លូវបំបែក។ ហេតុផលទី2 គឺ Di Maria មានបញ្ហាផ្នែកទំនាក់ទំនងទូទៅជាមួយអ្នករាល់គ្នាក្នុងក្រុម ដោយយោងតាមការអង្កេតរបស់អ្នកបកប្រែ Gomes រូបនេះបានកត់សំគាល់ឃើញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror