លោក Arsene Wenger បានធ្វើការព្រមានដល់ Tottenham ថាក្រុម Arsenal នឹងប្រើប្រាស់ការប្រកួតជាមួយក្រុម ដែលស្ថិតក្នុងទីក្រុងតែមួយនៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញថា តុល្យភាពនៃភាពខ្លាំងក្នុងទីក្រុងឡុងដ៍ភាគខាងជើង មិនបានផ្លាស់ប្តូរជាអចិន្ត្រៃយ៍ឡើយ។ ក្រោយពីតែងតែស្ថិតក្នុងទីតាំងនាំមុខជាងក្រុមជិតខាងរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍ ទីបំផុតក្រុមរបស់លោក Wenger បានឃើញពួកគេផ្ទាល់ស្ថិតក្នុងទីតាំងដ៏ខកចិត្ត ពោលគឺការមានទម្រង់លេងមិនល្អដូចក្រុម Spurs កាលពីឆ្នាំមុន។

Tottenham នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates ដោយនាំមុខ ៤ពិន្ទុលើក្រុមកាំភ្លើងធំ ក្នុងក្របខ័ណ្ឌ Premier League និងកំពុងតែស្ថិតក្នុងការរីករាយមួយនៅឡើយ ក្រោយពីបានកត់ត្រាជ័យជម្នះដ៏គួរឲ្យចងចាំលើក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប Real Madrid កាលពីដើមខែនេះ។ ក្រុមរបស់លោក Mauricio Pochettino មានមហិច្ឆតាឈ្នះទាំងពានក្របខ័ណ្ឌ Premier League និង Champions League ស្របពេលដែលក្រុម Arsenal កំពុងតែស្ថិតក្នុងស្ថានភាពផ្សេងពីនោះ។

ក្រោយពីបានបញ្ចប់ដោយស្ថិតពីក្រោមក្រុម Tottenham កាលពីរដូវកាលមុន ជាលើកទី១ក្នុងរយៈពេល ២២ឆ្នាំ ពពកខ្មៅមួយដុំកំពុងតែស្ថិតនៅពីលើក្រុមកាំភ្លើងធំ ដែលហាក់ត្រូវស្ថិតក្នុងជោគវាសនាក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំងបួន។ អ្នកគាំទ្ររបស់ក្រុម Arsenal ហាក់ដូចជាធុញទ្រាន់ទៅនឹងយកលែសរបស់លោក Wenger ក្រោយពីការមិនឈ្នះពានសោះ ក្នុងរយៈពេល១៣ឆ្នាំ ហើយការអវត្តមានក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលនេះ គឺជាការខកចិត្តដ៏ធំមួយផ្សេងទៀត។ ក្រុម Arsenal មិនធ្លាប់បានផ្តួលក្រុម Tottenham ក្នុងការប្រកួតលីក បើគិតចាប់តាំងពីខែមីនា ឆ្នាំ២០១៤ ពោលគឺក្នុងចំណោមការជួបគ្នា៦លើកចុងក្រោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:៣០យប់៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

30.04.17 Tottenham 2-0 Arsenal
06.11.16 Arsenal 1-1 Tottenham
05.03.16 Tottenham 2-2 Arsenal

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport2