ប្រិយមិត្តអ្នកគាំទ្រក្រុមបិសាចក្រហម អាចនឹងបានធូរស្បើយចិត្តឡើងវិញ ក្រោយពី Real Madrid ងាកមកចង់បានអ្នកចាំទីវ័យក្មេងរបស់ក្រុម Atheletic Bibao មកជំនួសវិញ។ ក្រុមជើងឯក La Liga និង Champion Legue មួយនេះ បានកំនត់គោលដៅអាទិភាពទី1 លើកីឡាករអ្នកចាំទី Arrizabalaga របស់ក្រុម Athletic Bibao ដើម្បីមកជំនួស Keylor Navas។

គួររំលឹកឡើងវិញផងដែរថា៖ អ្នកចាំទីដៃស្អិត De gea ត្រូវបាន Real Madrid ចាត់ទុក និងព្យាយាមនាំយកមកលេងបំផុត គិតចាប់តាំងពីឆ្នាំ2015 ប៉ុន្តែរូបគេខកខានមិនបានផ្ទេរមកលេងនៅអេស្បាញ ក្រោយពីយឺតយ៉ាវដោយសារតែម៉ាស៊ីន(Fax)មានបញ្ហា។

យោងការចុះផ្សាយដោយអ្នកសារពត៌មាន និង TV របស់ប្រទេសអេស្បាញបានអោយដឹងថា៖ រវាងសាមីខ្លួន Kepa សញ្ញាតិអេស្បាញ និងក្រុមReal Madrid បានឈានដល់កិច្ចសន្យាព្រមព្រៀងគ្នាហើយ ស្របពេលតម្លៃខ្លួនរបស់កីឡាករវ័យ 23ឆ្នាំរូបនេះ គឺមានតម្លៃត្រឹមតែ 17.85លានផោន ប្រសិនជាក្រុម Real Madrid ចង់បានរូបគេនៅពេលទីផ្សារនិងបើកនាខែមករាខាងមុខ


កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesu