កិច្ចសន្យាកីឡាករខ្សែបម្រើ Emre Can របស់ក្រុមហង្សក្រហម Liverpool និងត្រូវអស់សុពលភាពនៅបំណាច់រដូវកាលនេះហើយ ស្របពេលក្រុមជើងឯក SerieA Juventus កំពុងចង់បានកីឡាកររូបនេះទៅចូលរួម ដែលធ្វើអោយក្រុម Liverpool ត្រៀមបើកកិច្ចចរចារ ដើម្បីរក្សាទុកអតីតកីឡាករយុវជនក្រុម Bayern Munich និង Bayern Leverkusen ។

នៅក្នុងការចុះផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ គេហទំព័រពត៌មាន The Sun បានដកស្រង់សម្តីរបស់កីឡាករ Emre Can សញ្ជាតិអាឡឺម៉ង់ វ័យ 23ឆ្នាំបានអោយដឹងថារូបគេ នឹងបន្តកិច្ចសន្យាថ្មីជាមួយក្រុម Liverpool ប្រសិនជាក្រុមដំឡើងប្រាក់ឈ្នួល ក្នុងមួយសប្តាហ៏ដល់រូបគេរហូតដល់ 150000ផោនជាថ្នូរនឹងការបន្តកិច្ចសន្យាលេងនៅទឹកដី Anfield បន្តទៀតនោះ។

តោះមកមើលគ្រាប់បាល់ ១១គ្រាប់របស់ Emre Can ទាំងអស់គ្នា ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror