ក្រុម Dortmund នៅក្របខណ្ឌ La Liga បានដាក់វិន័យដោយព្យួរការប្រកួតសម្រាប់ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang ចេញពីបញ្ជីជម្រើស 11នាក់ដំបូង មួយប្រកួតជាមួយ ក្រុម Stuttgart នៅរាត្រីថ្ងៃសុក្រ ទី17 ខែវិច្ឆិកា នេះ។ មូលហេតុនៃការដាក់ពិន័យនេះគឺធ្វើឡើងក្រោមហេតុផលដែលខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងរូបនេះ បានចំណាយពេលទៅសួរសុខទុក្ខមិត្តរួមក្រុម កីឡាករ Osmane Dembele នៅទីក្រុង Barcelona ជាមួយប្អូនប្រុសឈ្មោះ Willy នាថ្ងៃឈប់សម្រាក និង បានចេញទៅធ្វើពិធីជប់លៀងនៅខាងក្រៅជាមួយគ្នាទៀតផង។ ហើយអ្វីដែលសំខាន់បំផុតទៀតនោះ គឺក្លឹបយល់ថាកីឡាករឆ្នើមរូបនេះមិនបានផ្តោតលើការប្រកួតនៅចុងសប្តាហ៏នាថ្ងៃសុក្រនេះ យោងទៅលើការចុះផ្សាយក្នុងបណ្តាញទំនាក់ទំនង Twitter ជាផ្លូវការណ៏របស់ក្លឹប។

បច្ចុប្បន្ន Aubameyang រកបាន 10គ្រាប់ហើយសម្រាប់ការប្រកួត 11ប្រកួតកន្លងមក តែអ្វីដែលជាការកត់សំគាល់ សម្រាប់ 3ប្រកួតចុងក្រោយគឺរូបគេខ្សត់បាល់បញ្ចូលទីនៅឡើយ។ បច្ចុប្បន្នក្រុម Dormund ឈរនៅចំណាត់ថ្នាក់ទី3 មានពិន្ទុតាមពីក្រោយក្រុមកំពូលតារាំង Bayern Munich ចំនួន 6ពិន្ទុ និងក្រុមលេខ2 RB Leipzigចំនួន 4ពិន្ទុផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english