វីរបុរសក្រុមកាំភ្លើងធំ Arsenal កីឡាករ Thierry Henry ត្រូវបានសហព័ន្ធបាល់ទាត់ជម្រើសជាតិវេលរបស់ចក្រភពអង់គ្លេស ចាត់ចូលក្នុងបញ្ជីឈ្មោះគ្រូបង្វឹកដែលនិងត្រូវជ្រើសយកមកដឹកនាំក្រុមបន្តពីគ្រូបង្វឹកវេលលោក Cris Coleman ដែលបានលាលែង ហើយសម្រេចចិត្តទៅដឹកនាំក្រុមនៅក្របខណ្ឌ ChampionShip គឺឆ្មារខ្មៅ Sunderland ក្រោយពីមិនអាចជួយក្រុមជម្រើសជាតិវែលមានកៅអីទៅលេងនៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ World Cup 2018 បាន។ ប៉ុន្តែ Henry អាចនិងត្រូវមាន អតីតកីឡាករជើងចាស់របស់វេលមានដូចជា Craig Bellamy និង Ryan Giggs ជាបេក្ខភាពត្រូវប្រឈមនិងការប្រកួតប្រជែងផងដែរ ។

Thierry Henry អតីតកីឡាករក្រុម Juventus, Arsenal, Barcelona, Chicago Red Bull វ័យ 40ឆ្នាំរូបនេះ បច្ចុប្បន្នកំពុង បំពេញការងារជាជំនួយការគ្រូបង្វឹកក្រុមជម្រើស​ជាតិបែលហ្សិកលោក Roberto Martinez ហើយរូបគេមានមហិច្ឆតាចង់ មកកាន់ការងារជាអ្នចចាត់ការទូទៅម្នាក់នាពេលខាងមុខផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror